Find Job or Staff: 093 682 682 | 078 868 848 | info@pp-hr.com | Join Discussion | ខ្មែរ | English  | 日本語 | 中文  | ไทย한국어Tiếng Việt

នីតិវិធីសំរាប់ការការនាំចូលទំនិញមានអ្វីខ្លះ

ផ្លូវសមុទ្រ/ផ្លូវទន្លេ

ការនាំចូលទំនិញតាមផ្លូវសមុទ្រ/ផ្លូវទន្លេត្រូវអនុវត្តតាមនីតិវិធីមួយចំនួន ដូចជាការធ្វើបែបបទនាវាចូល ការងារឃ្លាំង និងនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • អនុក្រឹត្យលេខ ៦៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកំណត់និងការគ្រប់គ្រង ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា
  • ប្រកាសលេខ ៥៧២ សហវ.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១០ ស្តីពីការ​ រាយការណ៍អំពីទំនិញនាពេលចូលក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជា
  • លិខិតលេខ ០១បប ចុះថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០០២ ស្តីពីបទបញ្ជាផ្ទៃក្នុង របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក.ការធ្វើបែបបទនាវាចូល

នីតិវិធីនៃការធ្វើបែបបទនាវាចូល ដូចខាងក្រោម៖

១.​ ពេលនាវាមកដល់ចំនុចសូន្យ ភ្នាក់ងារនាវាចរ ត្រូវជូនដំណឹងដល់មន្ត្រីគយទទួលបន្ទុកធ្វើបែបបទ នាវាជាមុន។

២.​ ពេលនាវាចូលចតនៅកំពង់ផែហើយ មន្ត្រីគយទទួលបន្ទុកធ្វើបែបបទនាវា និងសមត្ថកិច្ចពាក់ព័ន្ធ រួមមាន​កំពង់ផែស្វយ័ត នគរបាលអន្តោប្រវេសន៍ ចត្តាឡីស័ក្ត ភ្នាក់ងារនាវាចរ និងតំណាងក្រុមហ៊ុន ដឹកជញ្ជូន ឡើងធ្វើបែបបទលើនាវា។

៣.​ ឯកសារដែលនាវាបតីត្រូវបង្ហាញជូនសមត្ថកិច្ចពាក់ព័ន្ធដែលឡើងធ្វើបែបបទលើនាវារួមមាន៖

  • របាយការណ៏នាវា
  • និវេទន៍ប័ណ្ណទំនិញ
  • និវេទន៍ប័ណ្ណសំភារៈប្រើប្រាស់របស់នាវិក
  • បញ្ជីឈ្មោះនាវិក
  • បញ្ជីផ្ទេរទំនិញ
  • បញ្ជីឈ្មោះអ្នកដំណើរ
  • អញ្ញត្តិប័ណ្ណ
  • កិច្ចសន្យាជួលនាវា
  • វិញ្ញាបនបត្រចុះបញ្ជីនាវានិងឯកសារដទៃទៀតតាមការតម្រូវរបស់រដ្ឋបាលគយ ដើម្បីអនុវត្តវិធានការ​គយ។

៤. នៅពេលមន្ត្រីគយពិនិត្យរួច គ្មានភាពមិនប្រក្រតីទេ មន្ត្រីគយបញ្ចប់ការធ្វើបែបបទ ដោយ​ការ​ចុះថ្ងៃខែឆ្នាំចុះហត្ថលេខា និងបោះត្រាលើនិវេទន៍ប័ណ្ណ រួចបញ្ជូនទៅផ្នែកទទួលនិងគ្រប់គ្រង​និវេទន៍ប័ណ្ណ​ទំនិញ។

ខ.ការងារឃ្លាំង

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ប្រកាសលេខ ១០៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងទំនិញ គ្មានការទាមទារ
  • ប្រកាសលេខ ១០៦ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីសន្និធិគយបណ្តោះអាសន្ន

នីតិវិធីការងារឃ្លាំង៖

១. ទំនិញរាយនិងទំនិញមិនផ្ទុកនៅក្នុងកុងតឺន័រ (ផ្ទេរចូលឃ្លាំង)

  • មន្ត្រីគយទទួលបន្ទុកឃ្លាំងទទួលបានពាក្យសុំផ្ទេរទំនិញចូលឃ្លាំងមួយច្បាប់ ដើម្បីកត់ត្រាក្នុងបញ្ជី តាម​ដាន​ទំនិញ​​រាយរបស់ខ្លួន។
  • ពេលជើងសាគយបញ្ចប់ប្រតិវេទន៍គយនិងមកទទួលយកទំនិញ មន្រ្តីគយទទួលបន្ទុកឃ្លាំង កាត់ស្តុកទំនិញនោះ​ចេញ​ពី​ក្នុងបញ្ជីតាមដានរបស់ខ្លួន និងចេញប័ណ្ណបញ្ចេញទំនិញ ពីឃ្លាំងចំនួនពីរ ​(២)ច្បាប់។ មួយច្បាប់រក្សាទុកសម្រាប់​មន្រ្តី​គយ​​ទទួលបន្ទុកឃ្លាំង និងមួយច្បាប់ទៀតឲ្យជើងសាគយ សម្រាប់ទៅយកទំនិញពីឃ្លាំង។

២. ទំនិញពេញកុងតឺន័រ៖

  • ក្រោយពេលធ្វើបែបបទនាវារួច មន្ត្រីគយទទួលបន្ទុកទីលានទទួលបាននូវនិវេទន៍ប័ណ្ណ ចំនួនមួយ ​(០១)ច្បាប់ ដើម្បីកត់ត្រាក្នុងបញ្ជីតាមដានកុងតឺន័រ។
  • ពេលជើងសាបញ្ចប់ប្រតិវេទន៍គយនិងមកទទួលយកកុងតឺន័រទំនិញ មន្ត្រីគយទទួលបន្ទុកទីលាន ​កាត់ស្តុកកុងតឺន័រ​​ទំនិញនោះ​ចេញពី​ក្នុងបញ្ជីតាមដានរបស់ខ្លួន និងចេញលិខិតអនុញ្ញតដឹកជញ្ជូនទំនិញនាំចូល ក្នុងករណី ដែលទំនិញផ្ទុកច្រើនជាងមួយកុងតឺន័រ ដោយមានការបញ្ជាក់ពីកាលបរិច្ឆេទ លេខរថយន្ត​ គម្យដ្ឋាន និងរយៈពេលដល់គម្យដ្ឋាន។

      ៣.រយៈពេលរក្សាទុកទំនិញក្នុងសន្និធិគយបណ្តោះអាសន្ន

  • មានរយៈពេលសែសិបប្រាំ (៤៥) ថ្ងៃ គិតចាប់ពីថ្ងៃចុះបញ្ជិកាទំនិញមកដល់
  • ផុតរយៈពេលនេះ ទំនិញត្រូវដាក់ក្នុងនិក្ខិត្តភ័ណ្ឌគយ ហើយម្ចាស់ទំនិញត្រូវបង់កម្រៃ ០.១% លើតម្លៃគិតពន្ធគយក្នុងមួយថ្ងៃ
  • ប្រសិនបើទំនិញត្រូវបានរក្សាទុកលើសពីរយៈពេលបី (៣)ខែគិតចាប់ពីថ្ងៃកត់ត្រាចូលក្នុងបញ្ជី នៃសន្និធិគយបណ្តោះអាសន្នទំនិញទាំងនោះត្រូវបានចាត់ទុកថាជាទំនិញគ្មានការទាមទារ។

គ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ

រូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលនាំចូលទំនិញតាមកំពង់ផែអន្តរជាតិផ្លូវសមុទ្រ/ផ្លូវទន្លេនីមួយៗ ត្រូវបំពេញ ប្រតិវេទន៍គយនាំចូល អមជាមួយឯកសារភ្ជាប់ច្បាប់ដើម និងដាក់ជូនមន្ត្រីគយមានសមត្ថកិច្ច នៅការិយាល័យបំពេញបែបបទបញ្ចេញទំនិញ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ

ឃ.ការងារស្កែន

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • លិខិតលេខ ៤៣៧ គ.រ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ស្តីពីការចាប់ផ្តើម ដាក់អោយដំណើរការជាផ្លូវការនូវស្ថានីយ៍ត្រួតពិនិត្យកុងតែនឺរតាមប្រព័ន្ធ TC-SCAN
  • លិខិតលេខ ៨២៣ គ.រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីសេចក្តីណែនាំបន្ថែម និងការកែសម្រួលប្រភេទទំនិញដែលត្រូវឆ្លងស្ថានីយ៍ត្រួតពិនិត្យតាមប្រព័ន្ធ TC-SCAN
  • លិខិតលេខ ១៣៥៨ អ.គ.រ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការសម្រួល ពាណិជ្ជកម្មបន្ថែមទៀតដល់វិនិយោគិនក្នុងតំបន់សេដ្ឋកិច្ចពិសេស
  • ប្រកាសលេខ ៣១៦ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលកម្រៃត្រួតពិនិត្យទំនិញតាមប្រព័ន្ធម៉ាស៊ីនស្កែន
  • លិខិតលេខ ៧៩០ អ.គ.រ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការផ្តល់ប្រព្រឹត្តិកម្មលើកទឹកចិត្តជូនធុរជនដែលជាសមាជិកក្រុមធុរជនល្អបំផុត
  • លិខិតលេខ ១៤៨៩ អ.គ.រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីនីតិវិធីនៃការអនុវត្តយន្តការឃ្លាំមើលអនុលោមភាពសមាជិកក្រុមធុរជនល្អបំផុត
  • លិខិតលេខ ១៨៦៧ អ.គ.រ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីគយតាមបណ្តាផែស្ងួត

កុងតឺន័រដែលត្រូវឆ្លងកាត់ម៉ាស៊ីនស្កែនអនុវត្តដូចខាងក្រោម៖

១.ចំពោះទំនិញដែលត្រូវបំពេញបែបបទនៅមាត់ច្រកចូល 

រាល់ទំនិញនាំចូលតាមកុងតឺន័រទាំងអស់ត្រូវស្កែន លើកលែងតែ៖

  • ទំនិញនាំចូលសម្រាប់អង្គទូត ឬ អង្គការមានអភ័យឯកសិទ្ធិការទូត អង្គការអន្តរជាតិ អង្គការក្រៅ​រដ្ឋាភិបាល​នានា ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាល
  • ទំនិញជាអំណោយមនុស្សធម៌ ជាជំនួយ​​ ការនាំចូលតាមរយៈឥណទានកម្ចីរបស់រដ្ឋ ព្រមទាំង​ទំនិញ​ នាំចូលរបស់អង្គភាពរដ្ឋ
  • ទំនិញដែលទទួលការអនុញ្ញាតដោយឡែកឲ្យរួចពីកាតព្វកិច្ចនេះពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ
  • ទំនិញនាំចូលដោយក្រុមធុរៈជនល្អបំផុត តាមគោលការណ៍នៃការគ្រប់គ្រងហានីភ័យគយ
  • កុងតឺន័រទទេ។

២.ចំពោះទំនិញដែលត្រូវដឹកជញ្ជូនក្រោមរបបឆ្លងកាត់ជាតិ

  • ប្រតិបត្តិករផែស្ងួតទាំងអស់ អាចជ្រើសរើសម៉ាស៊ីនស្កែននៅមាត់ច្រកចូលតាមសមុទ្រ/ទន្លេ ឬ នៅ​ការិយាល័យ​គយនិងរដ្ឋាករផែស្ងួតណាមួយដែលមានម៉ាស៊ីនស្កែន
  • ទំនិញឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេសត្រូវបានលើកលែងការស្កែន។

៣.កម្រៃត្រួតពិនិត្យទំនិញឆ្លងកាត់ម៉ាស៊ីនស្កែនអនុវត្តដូចខាងក្រោម

  • តម្លៃសាមសិបពីរ (៣២) ដុល្លារអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំចាប់ពីសែសិប (៤០) ហ្វីតឡើង
  • តម្លៃម្ភៃ (២០) ដុល្លាអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំក្រោមសែសិប (៤០) ហ្វីត។

កំណត់សម្គាល់៖ ទំនិញនាំចូលតាមកុងតឺន័រដែលជាកម្មវត្ថុនៃការលើកលែងស្កែន និងកម្រៃត្រួតពិនិត្យ ទំនិញឆ្លងកាត់ម៉ាស៊ីនស្កែននេះ អាចនឹងមានការកែសម្រួល ប្រសិនបើមានការតម្រូវណាមួយពី អគរ។

ផ្លូវអាកាស

ការនាំចូលទំនិញតាមផ្លូវអាកាសត្រូវអនុវត្តតាមនីតិវិធីមួយចំនួន ដូចជានីតិវិធីនិងការធ្វើបែបបទយន្តហោះ ការងារឃ្លាំង និងនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ប្រកាសលេខ ១៤៤៧ សហវ.ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីបញ្ញត្តិនិងនីតិវិធីប្រតិវេទន៍គយ
  • ប្រកាសលេខ ១០៦ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីសន្និធិគយបណ្តោះអាសន្ន
  • ប្រកាសលេខ ១០៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងទំនិញគ្មានការទាមទារ

ក.នីតិវិធីនិងការធ្វើបែបបទយន្តហោះ

  • យន្តហោះចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជូនដំណឹងដល់អាជ្ញាធរនៃរដ្ឋលេ​ខាធិការដ្ឋានអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា​
  • ពេលហោះហើរក្នុងដែនអាកាសកម្ពុជា មិនអនុញ្ញាតឲ្យទម្លាក់ទំនិញខុសពីតម្រាយផ្លូវ​ឡើយ​ លើកលែងតែករណីដែលបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលត្រូវរាយ​ការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចគយដែលនៅជិតបំផុតនៅនឹងកន្លែងចុះចត
  • ការលើកដាក់ទំនិញឥវ៉ាន់អ្នកដំណើរចុះឡើងពីយន្តហោះត្រូវមានការអនុញ្ញាតនិងការ​ត្រួតពិនិត្យពីមន្រ្តីគយ
  • នៅពេលមន្រ្តីគយធ្វើការត្រួតពិនិត្យឆែកឆេរយន្តហោះ អាកាសយានិក ឬ អ្នកតំណាងត្រូវ​បង្កលក្ខណៈងាយស្រួលក្នុងពេលបំពេញភារកិច្ច
  • ក្នុងករណីយន្តហោះដែលមានគ្រោះថ្នាក់ ឬ មានការចៀសវាងគ្រោះថ្នាក់ រួចមានការចុះ​ចតនៅចំណតអាកាសយានដ្ឋានណាមួយដែលគ្មានមន្រ្តីគយ ក្នុងករណីនេះ​អាកាសយាន​និក ឬ អ្នកតំ​ណាង ត្រូវរាយការណ៍ ឲ្យរដ្ឋអំណាចមូលដ្ឋានទីនោះធ្វើការត្រួតពិនិត្យជំនួស​មន្រ្តី​គយ។

ខ.ការងារឃ្លាំង

ទំនិញនាំចូលតាមផ្លូវអាកាសទាំងអស់​ ត្រូវរក្សារ​ក្នុងសន្និធិគយបណ្តោះអាសន្ន​ក្រោមការគ្រប់គ្រងក្រោមការគ្រប់គ្រងរបស់គយ ត្រូវរង់ចាំ​បំពេញបែបបទបញ្ចេញទំនិញពីគយ​ មុននឹងអនុញ្ញាត​ដាក់ឲ្យប្រើប្រាស់បានក្នុង​​ប្រទេស​ ឬ ដាក់ក្រោមរបបគយមួយផ្សេងទៀតបាន។

  • មានរយៈពេលសាមសិបប្រាំ (៣០) ថ្ងៃ គិតចាប់ពីថ្ងៃចុះបញ្ជិកាទំនិញមកដល់
  • ផុតរយៈពេលនេះ ទំនិញត្រូវដាក់ក្នុងនិក្ខិត្តភ័ណ្ឌគយ ម្ចាស់ទំនិញត្រូវបង់កម្រៃ ០.១% លើតម្លៃ​គិត​ពន្ធ​គយ ក្នុងមួយថ្ងៃ
  • ប្រសិនបើទំនិញត្រូវបានរក្សាទុកលើសពីរយៈពេលបី (៣)ខែគិតចាប់ពីថ្ងៃកត់ត្រាចូលក្នុងបញ្ជី នៃសន្និធិគយបណ្តោះអាសន្ន ទំនិញទាំងនោះត្រូវបានចាត់ទុកថាជាទំនិញគ្មានការទាមទារ។

គ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ

រូបវ័ន្តបុគ្គល ឬ នីតិបុគ្គលដែលនាំចូលទំនិញតាមអាកាសយានដ្ឋានអន្តរជាតិនីមួយៗ ត្រូវបំពេញ ប្រតិវេទន៍គយនាំចូល អមជាមួយឯកសារភ្ជាប់ច្បាប់ដើម និងប្រគល់ជូនមន្ត្រីគយមានសមត្ថកិច្ចគយនៅមាត់ច្រកអាកាសយានដ្ឋានអន្តរជាតិនីមួយៗ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ។

ផ្លូវគោក

ការនាំចូលទំនិញតាមផ្លូវគោកត្រូវបំពេញបែបបទបញ្ចេញទំនិញពីគយតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • លិខិតលេខ ១៧៣៥ សហវ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៦ ស្តីពីបែបបទនៃការគ្រប់គ្រងទំនិញនាំចូលតាមផ្លូវគោកដោយប្រើប្រាស់កំពង់ផែសមុទ្រអន្តរជាតិនៃប្រទេសជាប់ព្រំដែនកម្ពុជា តាមរបបឆ្លងកាត់ (Customs Transit) ប្រទេសទាំងនោះ ដោយផ្តុកក្នុងកុងតឺន័រ
  • ប្រកាស ៥៧២ ចុះថ្ងៃទី១៩ សីហា ២០១០ ស្តីពីការរាយការណ៍អំពីទំនិញ នាពេលចូលក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជា។

ក.ទម្រង់ការគយមុនពេលប្រកាសទំនិញ

នៅពេលដែលទំនិញមកដល់មាត់ច្រកព្រំដែនគោក នៃព្រះរាជាណាចក្រកម្ពុជា មា្ចស់ទំនិញ ឬ តំណាង ត្រូវធ្វើការរាយការណ៍មករដ្ឋបាលគយ។

ខ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ

រូបវ័ន្តបុគ្គល ឬ នីតិបុគ្គលដែលនាំចូលទំនិញតាមមាត់ច្រកព្រំដែនគោកនីមួយៗ ត្រូវបំពេញប្រតិវេទន៍គយ នាំចូល អមជាមួយឯកសារភ្ជាប់ច្បាប់ដើម និងប្រគល់ជូនមន្ត្រីគយមានសមត្ថកិច្ចគយនៅមាត់តាមមាត់ច្រក ព្រំដែនគោកនីមួយៗដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ។

គ.ការងារស្កែន

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ប្រកាសលេខ ៣១៦ សហវ. ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលកម្រៃត្រួតពិនិត្យទំនិញតាមប្រព័ន្ធម៉ាសីនស្កេន
  • លិខិតលេខ ៧៩០ អគរ ចុះ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការផ្តល់ប្រព្រឹត្តកម្មលើកទឹកចិត្ត ធុរជនក្រុមហ៊ុនដែលជាសមាជិកក្រុមធុរជនល្អបំផុត។
  • លិខិតលេខ ១៨៦៨ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការពង្រឹងប្រសិទ្ធភាព នៃការប្រើប្រាស់ម៉ាស៊ីនស្កែននូវការិយាល័យគយ និង រដ្ឋាករបាវិត

១.ចំពោះទំនិញដែលត្រូវបំពេញបែបបទនៅមាត់ច្រកចូល៖

  • រាល់ទំនិញនាំចូលតាមកុងតឺន័រទាំងអស់ត្រូវស្កែន លើកលែងតែ៖
  • ទំនិញនាំចូលសម្រាប់អង្គទូត ឬ អង្គការមានអភ័យឯកសិទ្ធិការទូត អង្គការអន្តរជាតិ អង្គការក្រៅ​រដ្ឋាភិបាល​នានា ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាល
  • ទំនិញជាអំណោយមនុស្សធម៌ ជាជំនួយ​​ ការនាំចូលតាមរយៈឥណទានកម្ចីរបស់រដ្ឋ ព្រមទាំង​ទំនិញ​ នាំចូល​របស់អង្គភាពរដ្ឋ
  • ទំនិញដែលទទួលការអនុញ្ញាតដោយឡែកឲ្យរួចពីកាតព្វកិច្ចនេះពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ
  • ទំនិញនាំចូលដោយក្រុមធុរៈជនល្អបំផុត តាមគោលការណ៍នៃការគ្រប់គ្រងហានីភ័យគយ
  • កុងតឺន័រទទេ។

២.ចំពោះទំនិញដែលត្រូវដឹកជញ្ជូនក្រោមរបបឆ្លងកាត់ជាតិ៖

  • ប្រតិបត្តិករផែស្ងួតទាំងអស់ អាចជ្រើសរើសម៉ាស៊ីនស្កែននៅមាត់ច្រកចូលតាមសមុទ្រ/ទន្លេ ឬនៅ​ការិយាល័យ​គយនិងរដ្ឋាករផែស្ងួតណាមួយដែលមានម៉ាស៊ីនស្កែន
  • ទំនិញឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេសត្រូវបានលើកលែងការស្កែន។

៣.កម្រៃត្រួតពិនិត្យទំនិញឆ្លងកាត់ម៉ាស៊ីនស្កែនអនុវត្តដូចខាងក្រោម៖

  • តម្លៃ ៣២ (សាមសិបពីរ) ដុល្លារអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំចាប់ពី ៤០ ហ្វីតឡើង
  • តម្លៃ ២០ (ម្ភៃ) ដុល្លាអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំក្រោម ៤០ ហ្វីត។

កំណត់សម្គាល់៖

  • ទំនិញនាំចូលតាមកុងតឺន័រដែលជាកម្មវត្ថុនៃការលើកលែងស្កែន និងកម្រៃត្រួតពិនិត្យទំនិញ ឆ្លងកាត់ម៉ាស៊ីនស្កែននេះ អាចនឹងមានការកែសម្រួល ប្រសិនបើមានការតម្រូវណាមួយពី អគរ។
  • ទំនិញនាំចូលតាមផ្លូវគោកដោយប្រើប្រាស់កំពង់ផែសមុទ្រអន្តរជាតិនៃប្រទេសជាប់ព្រំដែនកម្ពុជា តាមរបបឆ្លងកាត់ (Customs Transit) ត្រូវអនុវត្តដូចខាងក្រោម​ (លិខិតលេខ​១៧៣៥សហវ)៖
  • តម្រូវឲ្យទំនិញនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រើប្រាស់របបគយឆ្លងកាត់ (Customs Transit) ប្រទេសជាប់ព្រំដែនកម្ពុជាតាមផ្លូវគោកទាំងអស់ ត្រូវផ្ទុកក្នុងកុងតឺន័រ ដោយភ្ជាប់ ជាមួយនូវអញ្ញត្តប័ណ្ណ (Bill of lading) ផ្លូវសមុទ្រផងដែរ និងមិនអនុញ្ញាតឲ្យរើបំបែកទំនិញចេញ ពីកុងតឺន័រជារូបភាពតូចៗ មុនបញ្ចប់បែបបទគយនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ
  • ចំពោះទំនិញដូចរៀបរាប់ និងមានកំណត់ដូចចែងខាងលើនេះហើយនៅតែបន្តនាំចូលតាម  រូបភាពបំបែករាយក្រៅកុងតឺន័រនោះ ត្រូវមានការអនុញ្ញាតជាមុនពីអគរ ដើម្បីពិនិត្យសម្រេច តាមករណីជាក់ស្តែងនីមួយៗ។

Find Jobs Here !

Featured Jobs

ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់ មុខតំណែង: ផ្នែកទីផ្សារ ភេទ: ប្រុស | ស្រី​ ០៥ រូប ប្រាក់ខែ: 200$ – 500$ ប្រភេទក្រុមហ៊ុន៖ ក្រុមហ៊ុននាំចូលសម្ភារៈផលិតកាតនិងសម្ភារៈការិយាល័យ   តួនាទីនិងភារកិច្ច ស្វែងរកនិងបង្កើតអតិថិជនថ្មី គ្រប់គ្រងការបញ្ជាទិញនិងការដឹកជញ្ជូន   លក្ខខ័ណ្ឌជ្រើសរើស មានបទពិសោធលក់និងផលិតអត្តសញ្ញាណបណ្ណ (PVC Card, ID Card, RFID Card) អាចប្រើប្រាស់កុំព្យូទ័រ Email, Photoshop មានចំណេះដឹងផ្នែក Digital Marketing ត្រូវបានលើកទឹកចិត្ត អាចប្រើប្រាស់ភាសារអង់គ្លេស (និយាយ និង សរសេរក្នុងការទំនាក់ទំនងអតិជន) មានយាន្តជំនិះផ្ទាល់ខ្លួន   How t o Apply: Contact : 093 682 682 / 078 868 848 Email : info@pp-hr.com ទីកន្លែងករងរ ខ័ណ្ឌ៧មករា, ភ្នំពេញ។
១.​ មុខតំណែង: ផ្នែកជាងនិងបច្ចេកទេស ភេទ: ប្រុស ២រូប ប្រាក់ខែ: 250$ – 350$ ប្រភេទក្រុមហ៊ុន៖ ក្រុមហ៊ុនទទួលនិងបម្រើសេវាកម្មចំពោះគម្រោង   លក្ខខ័ណ្ឌជ្រើសរើស រៀបចំនិងកែសម្រួលប្រព័ន្ធភ្លើង (Power System Solutions) រៀបចំប្រព័ន្ធម៉ាស៊ីនត្រជាក់និងប្រព័ន្ធត្រជាក់ (Air-con and Cooling System) រៀបចំប្រព័ន្ធការពារអគ្គីភ័យ (Water and Fire Fighting) រៀបចំប្រព័ន្ធសុវត្ថិភាព (Security and Automation) រៀបចំប្រព័ន្ធណេតវឺក (Network and System Integration) រៀបចំប្រព័ន្ធចែកចាយទឹក ភ្លើង​ និង ប្រព័ន្ធទូរសព្ទ (M&E Engineering) បទពិសោធន៍ ២-៥ឆ្នាំ   ២.​ មុខតំណែង: ផ្នែកលក់និងទីផ្សារ (ស្រី ១រូប និង​ ប្រុស ១រូប)   How to Apply: Contact :
  មជ្ឈមណ្ឌលអភិវឌ្ឍន៍យុវជនកម្ពុជា Cambodian Youth Development Center   គ្រូបង្រៀនភាសាចិន មជ្ឈមណ្ឌលអភិវឌ្ឍន៍យុវជនកម្ពុជា ជាគ្រឹះស្ថានអប់រំ ដែលផ្តល់សេវាកម្មអប់រំលើគ្រប់ជំនាញតាមតម្រូវការពិសេសៗរបស់សិស្ស និស្សិត សិក្ខាកាមនានាគ្រប់មជ្ឈដ្ឋាន ផ្តោតលើការអប់រំបណ្តុះបណ្តាលក្រៅប្រព័ន្ធក្នុងទីក្រុងភ្នំពេញ ។ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់ខ្លួន មជ្ឈមណ្ឌល ត្រូវការជ្រើសរើសបុគ្គលិកជាគ្រូបង្រៀនភាសាចិន បង្រៀន ក្រៅម៉ោង និងពេញម៉ោង។   REQUIREMENT មានអាយុចាប់ពី២០ឆ្នាំឡើងទៅ កំពុងសិក្សានៅសាកលវិទ្យាល័យឆ្នាំទី២ មានបទពិសោធន៍បង្រៀននឹងត្រូវបានផ្តល់អត្ថិភាព មានចំណេះដឹងផ្នែកភាសាចិនយ៉ាងតិចកម្រិត Elementary មានជំនាញទំនាក់ទំនង បង្រៀន និងលើកទឹកចិត្ត ​ចេះប្រើកុំព្យូទ័រកម្មវិធី Microsoft Office​​ Word and Excel បាន មានភាពស្មោះត្រង់ តស៊ូការងារ​ ម៉ឹងម៉ាត់ ហ្មត់ចត់ និងមានការប្តេជ្ញាចិត្ត ខ្ពស់ចំពោះការងារ មានភាពរួសរាយរាក់ទាក់ ឥរិយាបថ និងអាកប្បកិរិយា​ល្អ មានគំនិតឆ្នៃប្រឌិត ចូលចិត្តធ្វើការងារជាមួយមនុស្សថ្មីៗ មានការទំនាក់ទំនងល្អក្នុងសង្គម Salary Range  $60 – $300 HOW TO APPLY Interested candidates can
ALLWEB Company Network/ System Administrator   ALLWEB Company is an IT Development Company. We work corporately with clients who are international. Our vision is to create perfect, professional and international standard software to our clients. As the huge demand growth, our current staffs find it hard to meet our customer needs and requirement. Therefore, we are currently seeking for the
ក្រុមហ៊ុន អេឃីនថិច ភីធីអ៊ី អិលធីឌី ជំនួយការផែ្នកបន្ទប់ពិសោធន៏(​ តេសក្រណាត់ បោកគក់​..)​ និង  ជំនួយការផែ្នក​ គូសពុម្ភ   យើងខ្ញុំជាក្រុមហ៊ុនម៉ាឡេស៊ីកាត់ដេរសំលៀកបំពាក់ ។ យើងខ្ញុំកំពុងស្វែងរកបុគ្គលិកដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងដូចខាងក្រោម:   ***  ជំនួយការផែ្នកបន្ទប់ពិសោធន៏(​ តេសក្រណាត់ បោកគក់​..) មានការយល់ដឹងអំពីកន្លែងបន្ទប់ពិសោធន៍ ត្រូវមានសញ្ញាបត្របាក់ឌុប ឡើងទៅ ចេះប្រើប្រាស់កុំព្យូទ័រអាចប្រើការបាន បើមានបទពិសោធ 1 ឆ្នាំឡើងកាន់តែប្រសើរ ត្រូវមានភាព​ ស្មោះត្រង់ អំណត់ និងទទួលខុសត្រូវលើការងារ   ***  ជំនួយការផែ្នក​ គូសពុម្ភ មានការយល់ដឹងខ្លះអំពីផ្នែកគូសពុម្ភ ចេះរៀបចំឯកសារ ចេះប្រើប្រាស់កុំព្យូទ័រ ចេះនិយាយភាសាអង់គ្លេសអាចប្រើការបាន ត្រូវមានបទពិសោធន៍ 1 ឆ្នាំឡើង ត្រូវមានសញ្ញាបត្របាក់ឌុប ឡើងទៅ ត្រូវមានភាព​ ស្មោះត្រង់ អំណត់ និងទទួលខុសត្រូវលើការងារ   ល័ក្ខខ័ណ្ឌទាមទារ: គ្រប់ជាតិសាសន៏ ជាមួយនិង​ បទពិសោធន៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចាំបាច់ត្រូវតែអាចទំនាក់ទំនងភាសាអង់គ្លេសបាន ​ទាំងការសរសេរ និង​ និយាយ   ទំនាក់ទំនងដាក់ពាក្យ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូបជាមួយនឹងច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណ ,សៀវភៅគ្រួសារ, វិញ្ញាបនប័ត្រ​ និងរូបថតបច្ចុប្បន្ន​ 2 សន្លឹកទៅផែ្នកធនធានមនុស្ស។ បេក្ខជនដែលជាប់ការជ្រើសរើសដំបូងនឹងត្រូវបានជូនដំណឹងសម្រាប់ការហៅសម្ភាសន៍។ ទំនាក់ទំនង:
Loading...