Find Job or Staff: 093 682 682 | 078 868 848 | info@pp-hr.com | Join Discussion | ខ្មែរ | English  | 日本語 | 中文  | ไทย한국어Tiếng Việt

មន្ត្រីរដ្ឋបាល 56 views

About Job

  • Job Level Staff
  • Salary Range Negotiable
  • Industry Type Financial Service/Banking

ហត្ថាកសិករ លីមីតធីត HKL

មន្ត្រីរដ្ឋបាល

 

ហត្ថាកសិករ លីមីតធីត HKL ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដូចជា ខ្ចីប្រាក់ សន្សំប្រាក់ ផ្ទេរប្រាក់ សេវាអេធីអឹម សេវាធនាគាចល័ត និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលមានការិយាល័យប្រតិបត្តិការនៅទូទាំង២៥ ខេត្តនិងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយ តបទៅនឹងភាពរីកចម្រើនរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពបំពេញការងារដូចខាងក្រោម៖

មុខតំណែង មន្ត្រីរដ្ឋបាល (ចំនូន ០២នាក់)​ ទីតាំងបម្រើការងារ សាខាស្រុកកែវសីមា-ឃុំស្រែខ្ទុម

សាខាស្រុកស្អាង-ឃុំព្រែកអំបិល

   
បិទប្រកាស ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ឈប់ទទួលពាក្យ ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៧
លទ្ធផលសម្រាំង បេក្ខជនដែលជាប់ក្នុងវគ្គសម្រាំងនឹងត្រូវបានទំនាក់ទំនងតាមរយៈទូរស័ព្ទ និងបិទផ្សាយគ្រប់ការិយាល័យ សាខា
 
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ
លក្ខណៈសម្បត្តិរបស់បេក្ខជន
  • គ្រប់គ្រងឯកសារបុគ្គលិក​​ ឯកសារឥណទាន ឯកសារប្រាក់បញ្ញើសន្សំ​និង ឯកសារទ្រព្យតម្កល់ធានា។
  • គ្រប់គ្រង និង រៀបចំការិយាល័យ កិច្ចប្រជុំ កំណត់ត្រា របាយការណ៍ប្រជុំ និង ពិធីការផ្សេងៗ។
  • គ្រប់គ្រងការងា​រលទ្ធកម្ម និង ការគ្រប់គ្រងទ្រព្យ។
  • គ្រប់គ្រងការងា​រសនិ្តសុខ សណ្តាប់ធ្នាប់ និង អនាម័យការិយាល័យ
  • គ្រប់គ្រងការងារដឹកជញ្ជូន និង ធ្វើរបាយការណ៍
  • បំពេញកិច្ចការ​ងារផ្សេងៗ ទៀតដែលចាត់តាំងដោយថ្នាក់គ្រប់គ្រង។
  • ជានិសិ្សតកំពុងសិក្សាឬបញ្ចប់ថ្នាក់បរិញ្ញាបត្រ  ជំនាញគ្រប់គ្រង រដ្ឋបាលទូទៅ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • មានបទពិសោធន៍លើការងា​រ រដ្ឋបាល កាន់តែប្រសើរ។
  • មានជំនាញក្នុងការគ្រប់គ្រង ដោះស្រាយបញ្ហា និងការប្រាស្រ័យទាក់ទងល្អ។
  • មានសមត្ថភាព ផ្នែភាសាអង់គ្លេស ទាំងការនិយាយ​​ និង​សរសេរ។
  • មានសមត្ថភាពផ្នែកកុំព្យូទ័រ លើកម្មវិធី Ms. Word, Ms. Excel, Internet និង Email ។
អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ
  • ហត្ថាកសិករ លីមីតធីត HKL ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត HKL ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ប្រាក់សោធននិវត្តន៍​ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
  • បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាស​ក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត
របៀបដាក់ពាក្យៈ
  • ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់​គ្រឹះស្ថាន​

តាមរយៈ www.hkl.com.kh

  • បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh
បញ្ជាក់ៈ
  • បេក្ខជន_បេក្ខនារី ដែលមានអាសយដ្ឋានអចិន្រ្តៃយ៌នៅជិតទីតាំងបម្រើការងារ ត្រូវបានផ្តល់អាទិភាព។
  • រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
  • ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦​ ៣៥៤​​ ៣៥៤ /០៩៣ ៤០៥ ០០០

                                                                                     សូមអរគុណ!

 

  • This job has expired!
Share this job

Hattha Kaksekar Limite “HKL” is a leading microfinance institution, providing Credit, Savings, Local Money Transfer, ATM Service, Mobile Banking Service and other financial service, and operates with 25 provinces-cities in Kingdom of Cambodia.

Information
  • Address* Phnom Penh
  • Phone Number * 023 224 102/093 405 000
Connect with us

Search Jobs

Loading...

Phnom Penh HR App