Find Job or Staff: 093 682 682 | 078 868 848 | info@pp-hr.com | Join Discussion | ខ្មែរ | English  | 日本語 | 中文  | ไทย한국어Tiếng Việt

មន្រ្តីនីតិកម្ម 38 views

About Job

  • Job Level Staff
  • Salary Range Negotiable
  • Industry Type Financial Service/Banking

 ហត្ថាកសិករ លីមីតធីត “HKL”

មន្រ្តីនីតិកម្ម

 

ហត្ថាកសិករ លីមីតធីត “HKL” ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដូចជា ខ្ចីប្រាក់ សន្សំប្រាក់ ផ្ទេរប្រាក់ សេវាអេធីអឹម សេវាធនាគាចល័ត និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលមានការិយាល័យប្រតិបត្តិការនៅទូទាំង២៥ ខេត្តនិងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពបំពេញការងារដូចខាងក្រោម៖

មុខតំណែង មន្រ្តីនីតិកម្ម  (០១នាក់) ទីតាំងបម្រើការងារ ការិយាល័យកណ្តាល
បិទប្រកាស ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ឈប់ទទួលពាក្យ ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៧
លទ្ធផលសម្រាំង បេក្ខជនដែលជាប់ក្នុងវគ្គសម្រាំងនឹងត្រូវបានទំនាក់ទំនងតាមរយៈទូរស័ព្ទ
 
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ
លក្ខណៈសម្បត្តិរបស់បេក្ខជន
  • ទទួលបន្ទុកដោះស្រាយវិវាទទាំងឡាយដែលទាក់ទងនឹងផ្លូវច្បាប់របស់ហត្ថាកសិករ លីមីតធីត ទាំងក្នុង និងក្រៅប្រព័ន្ធតុលាការ
  • ប្រឹក្សាយោបល់ផ្នែកច្បាប់ដល់បុគ្គលិក និងថ្នាក់​គ្រប់​គ្រង ហត្ថាកសិករ លីមីតធីត តាមការស្នើសុំ។
  • ពិនិត្យភាពត្រឹមត្រូវស្របច្បាប់ទៅលើកិច្ចសន្យា និងលិខិតប្បញ្ញត្ដិនានា របស់ហត្ថាកសិករ លីមីតធីត
  • ពិនិត្យ និងតាមដាន​រាល់បញ្ហារបស់សាខា ឬកំណត់ហេតុប្រជុំរបស់សាខា យកមកសម្របសម្រួលជាមួយនាយកដ្ឋានសាមី ឬផ្នែកដែលពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ
  • ទំនាក់ទំនង និងសម្របសម្រួលជាមួយមន្ទីរ ស្ថាប័ន អង្គភាព ក្រសួងនានា និងធនាគារជាតិ ដើម្បីសុំទទួលស្គាល់ កែប្រែ ផ្លាស់ប្តូរ បង្កើតថ្មី លើលិខិត និងឯកសារនានារបស់ហត្ថាកសិករ លីមីតធីត
  • ស្រាវជ្រាវ ចងក្រង និងអភិវឌ្ឍកិច្ចការផ្នែកនីតិកម្ម ជាពិសេសទាក់ទងនឹងវិស័យហិរញ្ញវត្ថុនិងធនាគារ ឱ្យទាន់សម័យ ដើម្បីទទួលបាននូវគំនិតថ្មីដែលស្របតាមតម្រូវការរបស់ស្ថាប័ន
  • បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។
  • បរិញ្ញាប័ត្រនីតិសាស្រ្ត ឬជំនាញប្រហាក់ប្រហែល
  • ចំណេះដឹងផ្នែកក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធី និងផ្នែកច្បាប់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • មានចំណេះដឹងនឹង ឬមានបទពិសោធន៍ទាក់ទងនឹងការចរចានិងរៀបចំកិច្ចសន្យា ការដោះស្រាយវិវាទតាមផ្លូវតុលាការ និងក្រៅប្រព័ន្ធតុលាការ។
  • និយាយ និងសរសេរភាសាអង់គ្លេសបានល្អ និងចេះប្រើប្រាស់កុំព្យូទ័រ  Word, Excel និង Power Point
  • មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ និងអាចធ្វើដំណើរទៅតាមបណ្តាខេត្ត
អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ
  • ហត្ថាកសិករ លីមីតធីត  HKL ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL”  ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា៖ ការធានារ៉ាប់រង (សុខភាព និងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ប្រាក់សោធននិវត្តន៍​ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
  • បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត
របៀបដាក់ពាក្យ
  • ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh
  • បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh
បញ្ជាក់ៈ
  • បេក្ខជន-បេក្ខនារី ដែលមានអាសយដ្ឋានអចិន្រ្តៃយ៌នៅជិតទីតាំងបម្រើការងារ ត្រូវបានផ្តល់អាទិភាព។
  • រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
  • ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៩៣ ៤០៥ ០០០/ ០៨៦​ ៣៥៤ ​៣៥៤។

                                                                                សូមអរគុណ!

 

  • This job has expired!
Share this job

Hattha Kaksekar Limite “HKL” is a leading microfinance institution, providing Credit, Savings, Local Money Transfer, ATM Service, Mobile Banking Service and other financial service, and operates with 25 provinces-cities in Kingdom of Cambodia.

Information
  • Address* Phnom Penh
  • Phone Number * 023 224 102/093 405 000
Connect with us

Search Jobs

Loading...

Phnom Penh HR App