093 682 682 | 078 868 848 | info@pp-hr.com | Join Discussion | ខ្មែរ | English  | 日本語 | 中文  | ไทย한국어Tiếng Việt

អ្នកបើកបរ និងជាជំនួយការរដ្ឋបាល (ចំនួន ០៥នាក់) 83 views

About Job

  • Company Name HKL
  • Job Level Staff
  • Salary Range Negotiable
  • Candidate's Sex Male
  • Industry Type Financial Service/Banking
  • Contact Person Mr. Torn Ratha, Thi Rtha
  • Phone Number 086 354 354/ 093 40 50 00
  • Email Apply for Job job@hkl.com.kh
  • Workplace's address Head Office -Phnom Penh
  • Company's Website www.hkl.com.kh

Job Description

 

ដំណឹងជ្រើសរើសបុគ្គលិក

ហត្ថាកសិករ លីមីតធីត “HKL” ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដូចជា ខ្ចីប្រាក់ សន្សំប្រាក់ ផ្ទេរប្រាក់ សេវាអេធីអឹម សេវា​ធនាគាចល័ត និងសេវាកម្ម ហិរញ្ញវត្ថុ​ផ្សេងៗទៀត ដែលមានការិយាល័យប្រតិបត្តិការនៅទូទាំង២៥ ខេត្តនិងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពបំពេញការងារដូចខាងក្រោម៖

មុខតំណែង អ្នកបើកបរ និងជាជំនួយការរដ្ឋបាល (ចំនួន ០៥នាក់) ទីតាំងបម្រើការងារ –    សាខាខេត្តកោះកុង​ (០១នាក់)

–    សាខាស្រុកមុខកំពូល-ឃុំព្រែកអញ្ចាញ (០១នាក់)

–    សាខាក្រុងប៉ោយប៉ែត-សង្កាត់ប៉ោយប៉ែត​ (០១នាក់)

–    សាខាស្រុកសូទ្រនិគម-ឃុំដំដែក​​ (០១នាក់)

–    សាខាស្រុកស្អាង-ឃុំព្រែកគយ​ (០១នាក់)

 
បិទប្រកាស ថ្ងៃទី ​០៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ឈប់ទទួលពាក្យ ​ថ្ងៃទី ​២៣ ខែ កុម្ភៈ ឆ្នាំ ២០១៨
លទ្ធផលសម្រាំង បេក្ខជនដែលជាប់ក្នុងវគ្គសម្រាំងនឹងត្រូវបានទំនាក់ទំនងតាមរយៈទូរស័ព្ទ
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ លក្ខណៈសម្បត្តិរបស់បេក្ខជន
–  បើកបរជូនបុគ្គលិក ឬភ្ញៀវតាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង

–  ធានាសុវត្ថិភាពលើការបើកបរ និងអ្នកដំណើរ

–  ថែរក្សាភាពគង់វង្ស និងគុណភាពរថយន្ត

–  រៀបចំយាន្តជំនិះតាមសំណើ

–  រៀបចំនិងសម្របសម្រួលកិច្ចការរដ្ឋបាលផ្សេងៗទៀតតាមការចាត់តាំង​របស់រដ្ឋបាលសាខា ឬនាយកសាខា។

–  មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឡើងទៅ

–  មានជំនាញក្នុងការថែទាំគ្រឿងម៉ាស៊ីន

–  មានបទពិសោធន៍ក្នុងការបើកបរ

–  មានអត្តចរិតល្អ មានភាពស្មោះត្រង់ ម៉ឹងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈក្នុង ការបំពេញការងារ

–  មានប័ណ្ណបើកបរ (ស្របច្បាប់ និងមានសពុលភាព)

–  ចេះនិយាយ និងសរសេរភាសាអង់គ្លេស (កាន់តែប្រសើរ)

អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ

–   ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា៖ ការធានារ៉ាប់រង (សុខភាព និងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ប្រាក់សោធននិវត្តន៍​ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

–   បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាស ក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត

របៀបដាក់ពាក្យៈ

–   ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh

–   បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh

បញ្ជាក់ៈ

–   បេក្ខជន-បេក្ខនារី ដែលមានអាសយដ្ឋានអចិន្រ្តៃយ៌នៅជិតទីតាំងបម្រើការងារ ត្រូវបានផ្តល់អាទិភាព។

–   រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។

–   ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤​/០៩៣ ៤០៥ ០០០។

សូមអរគុណ!

Apply for this job Apply via LinkedIn
Share this job

Hattha Kaksekar Limite “HKL” is a leading microfinance institution, providing Credit, Savings, Local Money Transfer, ATM Service, Mobile Banking Service and other financial service, and operates with 25 provinces-cities in Kingdom of Cambodia.

Brief Information :
  • Address Phnom Penh
  • Phone Number 023 224 102/093 405 000
Connect with us | Visit Website below:

ហាង ផ្ចះ និង ដី សំរាប់ជួល ឬ លក់

Search More Jobs !

Loading...

ហាង ផ្ចះ និង ដី សំរាប់ជួល ឬ លក់