Find Job or Recruit Staff: 093 682 682 | 078 868 848 | info@pp-hr.com | Recruitment Service

សេវាកម្ម Outsourcing

សេវាកម្ម Outsourcing ពីក្រុមហ៊ុន Phnom Penh HR

ក្រុមហ៊ុន Phnom Penh HR នឹងជួយកាត់បន្ថយដំណើរការស្មុគស្មាញនិងពេលវេលារបស់អតិថិជនតាមរយៈសេវាកម្ម Outsourcing របស់ក្រុមហ៊ុនយើងខ្ញុំ ដូច្នេះលោកអ្នកនឹងមានពេលវេលាដើម្បីផ្តោតលើបញ្ហានិងកិច្ចការស្នូលរបស់ក្រុមហ៊ុន។

យើងខ្ញុំមានបុគ្គលិកពេញម៉ោងនិងក្រៅម៉ោងធ្វើការជាមួយលោកអ្នក ហើយរយៈពេលនៃការធ្វើការងារគឺអាចកំណត់ដោយអតិថិជនផ្អែកលើតម្រូវការជាក់ស្តែង។ Phnom Penh HR អាចដោះស្រាយបញ្ហាប្រាក់បៀវត្សរ៍ សំណង ការធានារ៉ាប់រង កិច្ចសន្យាការងារ ពន្ធ និងការអនុលោមតាមច្បាប់របស់ប្រទេស។

ប្រសិនលោកអ្នកប្រើសេវា Outsourcing នឹងទទូលបានអត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោមពីក្រុមហ៊ុន Phnom Penh HR :

ទទួលបានអ្នកជំនាញពី Phnom Penh HR

មូលហេតុចម្បងមួយក្នុងចំណោមហេតុផលចម្បងដែលអាជីវកម្មចង់បានសេវា Outsourcing គឺនៅពេលដែលត្រូវការអ្នកជំនាញ។ ក្រុមហ៊ុនរបស់យើងមានបុគ្គលិកជំនាញខុសៗគ្នាដែលអាចជួយលោកអ្នកនិងក្រុមហ៊ុនអោយមានការរីកចំរើន។

លោកអ្នកអាចផ្តោតលើសកម្មភាពស្នូលរបស់ក្រុមហ៊ុន

កំលាំងពលកម្ម កើនឡើងជាមួយនឹងការងារមិនសំខាន់ផ្សេងៗ ដូច្នេះធ្វើអោយគុណភាពនៃសកម្មភាពការងារស្នូលរបស់លោកអ្នកទទួលបានលទ្ធផលមិនល្អ។សេវាកម្ម Outsourcing ដើរតួនាទីយ៉ាងសំខាន់ដោយអនុញ្ញាតឱ្យធនធានសំខាន់របស់អ្នកលោកផ្តោតលើភារកិច្ចធុរកិច្ចសំខាន់ជាចំម្បង។

ជួយគ្រប់គ្រងហានិភ័យ

សេវាកម្ម Outsourcing នឹងជួយគ្រប់គ្រងហានិភ័យដែលពាក់ព័ន្ធជាមួយក្រុមហ៊ុននិងជួយកាត់បន្ថយបន្ទុកកិច្ចការដែលបានធ្វើដោយបុគ្គលិករបស់ក្រុមហ៊ុនលោកអ្នក។

បង្កើនប្រសិទ្ធភាពរបស់ក្រុមហ៊ុន

បន្ទាប់ពីលោកអ្នកបែងចែកភារកិច្ចនិងកិច្ចការតាមរយះសេវាOutsourcing មកក្រុមហ៊ុនយើងខ្ញុំ សេវាកម្មរបស់យើងខ្ញុំអាចជួយសម្រួលបន្ទុកការងាររបស់និយោជិករបស់អ្នកលោកអ្នក ដូច្នេះក្រុមហ៊ុនរបស់លោកអ្នកអាចផ្ទេរកិច្ចការសំខាន់ទៅបុគ្គលិកកាន់តែមានប្រសិទ្ធភាព។

អាចដំណើរការអាជីវកម្ម២៤ម៉ោងក្នុងមួយសប្តាហ៏

យើងខ្ញុំអាចជួយគ្រប់គ្រងនិងបន្តការងាររបស់លោកអ្នក ទោះបីជាបុគ្គលិករបស់លោកអ្នកត្រឡប់ទៅផ្ទះ។ យើងខ្ញុំអាចបំពេញភារកិច្ចសំខាន់ៗហើយផ្ញើកិច្ចការទំាងនោះសម្រាប់លោកអ្នកដើម្បីពិនិត្យមើលនៅថ្ងៃបន្ទាប់។

ផ្តល់ឱ្យអាជីវកម្មរបស់លោកអ្នកមានការប្រកួតប្រជែង

អត្ថប្រយោជន៍នៃសេវាកម្ម Outsourcing គឺជួយឱ្យក្រុមហ៊ុនរបស់លោកអ្នកទទួលបាននូវការប្រកួតប្រជែងក្នុងទីផ្សារ។ លោកអ្នកមិនត្រឹមតែផ្តល់ជូនអតិថិជនរបស់លោកអ្នកនូវសេវាកម្មល្អបំផុតប៉ុណ្ណោះទេ ថែមទាំងបង្កើនផលិតភាពក្នុងការគ្រប់គ្រងធនធានអោយមានប្រសិទ្ធភាពតាមរយះសេវាកម្ម Outsourcing ។
សេវាកម្ម Outsourcing អាចជួយឱ្យក្រុមហ៊ុនលោកអ្នកមានប្រៀប លើសដៃគូប្រកួតប្រជែងដែលមិនទាន់បានដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ Outsourcing ។

ភាពបត់បែនសំរាប់តំរូវការបុគ្គលិក

សេវាកម្ម Outsourcing អាចធ្វើឱ្យអាជីវកម្មរបស់លោកអ្នករក្សាភាពបត់បែនហិរញ្ញវត្ថុនៅពេលដែលមានភាពមិនច្បាស់លាស់នៅក្នុងតម្រូវការ។ អ្នកអាចបង្កើនការប្រើសេវាកម្ម Outsourcing ឬបន្ថយសេវាកម្មធ្វើឱ្យមានភាពងាយស្រួល។

ជួយកែលម្អសេវារបស់ក្រុមហ៊ុននិងធ្វើឱ្យអតិថិជនរីករាយ

អ្នកជំនាញរបស់យើងខ្ញុំនឹងផ្តល់សេវាកម្មល្អនិងលឿនដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់លោកអ្នកដែលធ្វើឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍និងការពេញចិត្ត។សេវាកម្ម Outsourcing អាចជួយបង្កើនភាពស្មោះត្រង់របស់អតិថិជន ។

កាត់បន្ថយការចំណាយរបស់លោកអ្នក

លោកអ្នកនឹងទទួលបានសេវាដែលមានគុណភាពពីក្រុមហ៊ុនPhnom Penh HR ជាមួយការផ្តល់ជូនតម្លៃសមរម្យ។

ការកើនឡើងជារួមក្នុងអាជីវកម្មរបស់លោកអ្នក

ជារួមសេវាកម្ម Outsourcing នឹងជួយបង្កើនផលិតភាពរបស់លោកអ្នក ភាពស្មោះត្រង់របស់អតិថិជន គុណភាព តម្លៃអាជីវកម្ម ប្រាក់ចំណេញ និងផលប្រយោជន៏ជាច្រើនទៀតបានពីសេវាកម្ម Outsourcing។

Find Jobs Here !

Phnom Penh HR Service

1. Recruitment Service
2. Cambodia Tax Consulting
3. Accounting Service & System
4. Outsourcing Service
5. Internal Auditing Service
6. HR Consulting
7. Practical Job Training
Services by ACCA | CPA,Tax Agent
Diploma in Cambodia Tax,and MBA
**Contact Us Via 093 682 682
078 868 848| info@pp-hr.com
Loading...
SHARE