Find Job or Staff: 093 682 682 | 078 868 848 | info@pp-hr.com | Join Discussion | ខ្មែរ | English  | 日本語 | 中文  | ไทย한국어Tiếng Việt

សេវាជ្រើសរើសបុគ្គលិក

សេវាជ្រើសរើសបុគ្គលិក


Phnom Penh HR គឺជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកដែលបានទទូលស្គាល់ដោយក្រុមហ៊ុន
ជាច្រើនថាជាក្រុមហ៊ុនអាចជួយនិយោជកក្នុងការជ្រើសរើសបុគ្គលិកនិងអ្នកគ្រប់គ្រងដែលមានបទពិសោធន៍និងជំនាញជូននិយោជក។ ព្រោះយើងមានក្រុមការងារដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងក្រុមហ៊ុនខុសគ្នាៗដូច្នេះក្រុមហ៊ុន Phnom Penh HR ច្បាស់ថានឹងអាចជ្រើសរើសបុគ្គលិកសមស្របដើម្បីបំពេញតម្រូវការនិងការរំពឹងទុករបស់និយោជក។

យើងមាននីតិវិធីយ៉ាងតឹងរឹងក្នុងការជ្រើសរើសបុគ្គលិកនិងអ្នកគ្រប់គ្រងជំនួសឱ្យនិយោជក។ខាងក្រោមនេះជាជំហានក្នុងការជ្រើសរើសបុគ្គលិក:

  1. បង្កើតការពិពណ៌នានិងតំរូវការការងារលំអិតដើម្បីស្វែងរកបុគ្គលិកជូននិយោជកដែលរួមបញ្ចូល ការទទួលខុត្រូវ សមត្ថភាព ការទំនាក់ទំនង បទពិសោធការងារ លក្ខខណ្ឌការងារ និង អត្ថប្រយោជន៍បន្ថែមដែលរំពឹងទុក។
  2.  បង្កើតលក្ខណវិនិច្ឆ័យក្នុងការជ្រើសរើសបុគ្គលិកដែលត្រូវបានកំណត់យ៉ាងលំអិតសម្រាប់ប្រើក្នុងការសំរំាងរើសបេក្ខជនរូមមាន ការត្រួតពិនិត្យប្រវត្តការងារ ការធ្វើតេស្ត និង រៀបចំសំនួរសំភាសន៍។
  3. ធានាថាដំណើរការជ្រើសរើសបុគ្គលិកគឺ មានភាពយុត្តិធម៌ ត្រឹមត្រូវច្បាស់លាស់ មានការទទួលស្គាល់ និងអនុវត្តតាមច្បាប់និងវិជ្ជាជីវៈ។
  4. ធ្វើការត្រួតពិនិត្យមើលអ្នកធានាបេក្ខជនដែលបេក្ខជនបានដាក់ជាអ្នកអះអាង។
  5. សាកល្បងធ្វើការងារជាក់ស្តែងក្នុងករណីចំបាច់ណាមួយ។
  6. ធានាថាបេក្ខជនទាំងអស់ដែលត្រូវបានសម្ភាសន៍ត្រូវចាត់ចែងដោយការគោរព ទទួលបានព័ត៌មាននិងយោបល់ត្រលប់ត្រឹមត្រូវនិងទាន់ពេលវេលាចំពោះលទ្ធផលដែលជ្រើសរើសទៅកាន់បេក្ខជនថាតើជាប់ឬធ្លាក់មុនបញ្ជូនទៅកាន់និយោជក។
  7. Phnom Penh HR នៅថែរក្សាទំនាក់ទំនងល្អប្រកបដោយកេរ្តិ៍ឈ្មោះជាមួយនឹងបេក្ខជនទាំងអស់បើទោះបីជាប់ឬធ្លាក់ក៏ដោយពីព្រោះគ្រប់គ្នាគឺជាប្រភពសក្តានុពលសំរាប់នាពេលអនាគត។
  8. បេក្ខជនចុងក្រោយដែលបានជ្រើសរើសដោយក្រុមហ៊ុន Phnom Penh HR នឹងត្រូវបញ្ជូនទៅជួបជាមួយនិយោជកដើម្បីធ្វើការសម្រេចចិត្តចុងក្រោយថាតើបេក្ខជនណាម្នាក់បំពេញតម្រូវការនិងការរំពឹងទុករបស់និយោជក។

សំគាល់៖ Phnom Penh HR សូមរក្សាសិទ្ធក្នុងការកែតំរូវជំហានណាមួយខាងលើក្នុងករណីចំបាច់។

Find Jobs Here !

Loading...