Find Job or Recruit Staff: 093 682 682 | 078 868 848 | info@pp-hr.com | Recruitment Service

HATTHA KAKSEKAR LIMITED (HKL)

Follow
Something About Company

Job Detail & Requirement

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំពីសារណៈជនធំមួយ ដែលបានទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង ២០ឆ្នាំ មកហើយ។ ហត្ថាកសិករ បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស និងជាភ្នាក់លក់សេវាធានារ៉ាប់រងផងដែរ។ តាមរយៈសាខាចំនួន ១៧៨ និងម៉ាស៊ីនអេធីអឹមចំនួន ១២៩ គ្រឿងនៅទូទាំងប្រទេស។ គិតត្រឹមខែធ្នូ ឆ្នាំ ២០១៨ សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករ មានចំនួនជាង ៤៨០ លានដុល្លារអាមេរិក ជាមួយនឹងចំនួនអតិថិជន ប្រាក់បញ្ញើសន្សំជាង ២៣៥,០០០ នាក់ ផលប័ត្រឥណទានសរុបមាន ចំនួនប្រមាណ ៧៥៧ លានដុល្លារអាមេរិក ដោយមានអតិថិជនខ្ចីប្រាក់ចំនួន ១៤៤,០០០ នាក់ ។
បច្ចុប្បន្ន ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំង ជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។

This company has no active jobs

Contact Us

SHARE