093 682 682 | 078 868 848 | info@pp-hr.com | Join Discussion | ខ្មែរ | English  | 日本語 | 中文  | ไทย한국어Tiếng Việt

មន្រ្តីឥណទាន (Credit Officer) និងមន្រ្តីឥណទានសហគ្រាសខ្នាតតូច និងមធ្យម (SME Loan Officer) ជាច្រើនរូប 94 views

About Job

  • Company Name PRASAC Microfinance Institution Ltd.
  • Job Level Supervisor, Senior, Staff, Intern, Volunteer
  • Salary Range Negotiable
  • Candidate's Sex Male, Female
  • Industry Type Financial Service/Banking
  • Contact Person Recruitment Team
  • Phone Number 096 222 0102
  • Workplace's address Building № 212, Street 271, Tuol Tumpung 2, Chamkarmon, Phnom Penh, Cambodia
  • Company's Website https://www.prasac.com.kh/en/careers/job-opportunity
  • Email Apply for Job: recruitment@prasac.com.kh
  • Job Category:
  • Job Type:
  • Closing Date of Job: June 30, 2019

Job Details

តួនាទី៖ មន្រ្តីឥណទាន​ (Credit Officer) ​ជាច្រើនរូប

ទីតាំងការងារ៖ សាខាប្រាសាក់ទូទាំងប្រទេស

១. ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • ធ្វើផែនការ   យុទ្ធសាស្ត្រ នឹង   ប្រតិបត្តិការផ្តល់កម្ចី    និងសេវាប្រាក់បញ្ញើរ គោរពតាមគោលការ​ណ៍ នីតិវិធី បទដ្ឋាន និងអនុវត្ត តាមការណែនាំផ្សេងៗរបស់នាយកសាខា​ នាយក​ភូមិភាគ និង​ការិយាល័យកណ្តាល ។
  • ស្វែងយល់ពីបរិយាកាស  គូរប្រកួតប្រជែង ​​​​ និង ធ្វើការផ្សព្វផ្សាយ​ ផលិត​ផល និងសេវាកម្មរបស់ស្ថាប័ន​។
  • គ្រប់គ្រងសាច់ប្រាក់ក្នុងការ ដឹកជញ្ជូនប្រាក់ ​ ការបើក​​ប្រាក់ និង  ប្រមូលប្រាក់​ពីអតិថិជនអោយស្របតាម​គោលការណ៍របស់​ស្ថាប័ន។
  • ធ្វើការទំនាក់ទំនងសាធារណៈនៅក្នុងតំបន់​ប្រតិបត្តិ​​​ និងថែរក្សាទ្រព្យ​សម្បត្តិ​​​របស់ស្ថាប័នអោយបានគង់វង្ស។
  • ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារ ផ្សេងៗ របស់​អតិថិជន​ និង​​បុគ្គលិក។
  • អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។

២. លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖

  • បានបញ្ចប់ ​ឬ​​ កំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង​​​​​ ឬ បរិញ្ញបត្រផ្នែកធនាគារ/ហិរញ្ញវត្ថុ/គណនេយ្យ​​/​​​​សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម ។
  • បេក្ខជនដែលបានបញ្ចប់ត្រឹមសញ្ញាបត្របាក់ឌុបក៏អាចដាក់ពាក្យបានដែរសម្រាប់ទីតាំងការងារ៖ ខេត្តក្រចេះ មណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង កោះកុង ព្រះវិហារ និង ឧត្តរមានជ័យ។
  • មានចំណេះដឹងខ្ពស់ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
  • មានជំនាញក្នុងការផ្តល់សេវាកម្មល្អ​ ការទំនាក់ទំនង​ល្អ​ និងការដោះស្រាយបញ្ហា។
  • មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office​។
  • មានសីលធម៌​ល្អ មានឥរិយាបថល្អ មានភាព​ស្មោះ​ត្រង់​ មានការ
  • ប្តេជ្ញាចិត្តខ្ពស់  មានការគោរពវិន័យ​ និង​មាន​គំនិត​ជាសហគ្រិន ។
  • ផ្តល់អាទិភាពដល់បេក្ខជនដែលរស់​នៅក្នុងតំបន់​ប្រតិបត្តិ​ការជ្រើសរើសបុគ្គលិកខាងលើរបស់ប្រាសាក់។

 

តួនាទី៖ មន្រ្តីឥណទានសហគ្រាសខ្នាតតូច និងមធ្យម (SME Loan Officer) ជាច្រើនរូប

ទីតាំងការងារ៖ សាខារបស់ប្រាសាក់ទូទាំងប្រទេស

១. ភារៈកិច្ច និង ការទទួលខុសត្រូវមាន៖

  • ធ្វើផែនការ យុទ្ធសាស្ត្រ (ផ្តល់កម្ចី សេវាប្រាក់បញ្ញើរ និង​​ ធ្វើផែនការហិរញ្ញវត្ថុ រយៈពេលខ្លី​​ និងវែង)។
  • ធ្វើប្រតិបត្តិការផ្តល់កម្ចី និងសេវាប្រាក់បញ្ញើរ គោរពតាមគោល    ការ​ណ៍ នីតិវិធី បទដ្ឋានកំណត់ និងអនុវត្តតាមការណែនាំផ្សេងៗ របស់នាយកសាខា​ នាយក​ភូមិភាគ និង​ការិយាល័យកណ្តាល ។
  • ស្វែងយល់ពីបរិយាកាសគូប្រកួតប្រជែង និង ធ្វើការផ្សព្វផ្សាយ​ ផលិត​ផល និងសេវាកម្មរបស់ស្ថាប័ន​។
  • ធ្វើការទំនាក់ទំនងសាធារណៈ នៅក្នុងតំបន់​ប្រតិបត្តិ​​ និងថែរក្សា ទ្រព្យសម្បត្តិរបស់ស្ថាប័នអោយបានគង់វង្ស។
  • ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារផ្សេងៗរបស់​អតិថិជន​ និង​​បុគ្គលិក។
  • ធ្វើរបាយការណ៍បូកសរុបការអនុវត្តផែនការ​ និងលទ្ធផលការងារ
  • អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។

២. លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖

  • បានបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ/ហរិញ្ញវត្ថុ/គណនេយ្យ​​/​​​​សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម ។
  • មានបទពិសោធន៍ផ្តល់ប្រាក់កម្ចីធំ យ៉ាងតិច១ឆ្នាំ នៅធនាគារ ពាណិជ្ជ។
  • មានចំណេះដឹងខ្ពស់ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
  • មានជំនាញក្នុងការផ្តល់សេវាកម្មល្អ​ ការទំនាក់ទំនង​ល្អ​ និង​​ ការដោះស្រាយបញ្ហា។
  • មានចំណេះដឹងអាចអាន និង សរសេរភាសាអង់គ្លេស​បាន​ច្រើន​គួរសម។
  • មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office​។
  • មានសីលធម៌​ល្អ មានឥរិយាបថល្អ មានភាព​ស្មោះ​ត្រង់​ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ​ និង​មាន​គំនិត​ជាសហគ្រិន ។

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ​ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធមាន​​រូបថត​៤X៦(០១សន្លឹក)  ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាប័ត្រ​ផ្សេងៗ (ថតចំលង តែប៉ុណ្ណោះ) ផ្ញើមក​កាន់​​ទីស្នាក់ការកណ្ដាលភ្នំពេញដែលមានអាសយដ្ឋាននៅ អាគារលេខ២១២  ផ្លូវ២៧១ ស​ង្កាត់ ទួលទំពូង២  ខ័ណ្ឌ ចំការមន ក្រុង​ភ្នំពេញ ឬសាខាប្រាសាក់ណាមួយ​ដែលនៅជិត​លោក​អ្នក​ ឬតាមរយៈអ៊ីម៉ែល៖ recruitment@prasac.com.kh និង Website: https://www.prasac.com.kh/en/careers/job-opportunity (សម្រាប់ព័ត៌​មាន​បន្ថែមសូមទាក់ទងមកការិយាល័យកណ្ដាល ទូរសព្ទ័លេខ ៖ ០២៣  ៩៦២ ០៦២ )។​

សម្គាល់៖ រាល់ពាក្យ​ស្នើសុំទាំងអស់ត្រូវ​បញ្ជាក់ពីទីតាំង​ការងារឲ្យបានច្បាស់លាស់ ហើយមាន​តែ​បេក្ខជនដែល​ត្រូវ​អញ្ជើញធ្វើការ​ប្រឡងឬបទ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទំនាក់ទំនងតាម​ទូរស័ព្ទ​។ទម្រង់បែបបទសុំបំពេញការងារ​​​​​​ផ្ដល់ជូនដោយឥតគិតថ្លៃ នៅគ្រប់សាខា ប្រាសាក់ទាំងអស់ទូទាំងខេត្ត-រាជធានី៕

Apply for this job Apply via LinkedIn
Share this job

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលកំពុងធ្វើប្រតិបត្តិការហិរញ្ញវត្ថុដូចជា ផ្តល់​ប្រាក់កម្ចី ទទួល ប្រាក់បញ្ញើសន្សំ ផ្ទេរប្រាក់ ប្តូរប្រាក់ និងសេវាហិរញ្ញវត្ថុផ្សេងៗ ទូទាំង ២៥ ខេត្ត និងរាជធានី។

Brief Information :
  • Address Phnom Penh
  • Phone Number 023 220 102
Connect with us | Visit Website below:

Find Jobs, Send CV Now !

Search More Jobs !