093 682 682 | 078 868 848 | info@pp-hr.com | Join Discussion | ខ្មែរ | English  | 日本語 | 中文  | ไทย한국어Tiếng Việt

អ្នកស្ម័គ្រចិត្ត 637 views

About Job

  • Company Name អង្គការ យុវតារាកម្ពុជា
  • Job Level Volunteer
  • Salary Range $0 - $200
  • Candidate's Sex Male, Female
  • Industry Type NGO
  • Contact Person គាំ ប្រាយុទ្ធ
  • Phone Number ០២៣ ៩០០ ១៦២ / ១៦៣ ឬ ០៨១ ៤២៤ ៧៩៩
  • Workplace's address ផ្ទះលេខ ០១, ផ្លូវ ៥៦០, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
  • Company's Website http://youthstarcambodia.org/

Job Details

ឱកាសការងារស្ម័គ្រចិត្ត

យុវតារាកម្ពុជា ជាអង្គការមិនរកប្រាក់ចំណូល ដែលធ្វើការលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍន៍យុវជន និងសហគមន៍ តាមរយៈសេវាកម្មស័្មគ្រចិត្ត ហើយជារៀងរាល់ឆ្នាំ អង្គការយុវតារា បានបញ្ជូននិសិ្សត ២៥ នាក់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រទៅស្ម័គ្រចិត្តរយៈពេល ១២ ខែ នៅសហគមន៍ជនបទ ។ អង្គការយុវតារា ត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួនយ៉ាងតិច ១០នាក់ ដើម្បីទៅបំរើសេវាកម្មនៅខេត្ត ក្រចេះ និង ព្រៃវែង ។
ការទទួលខុសត្រូវៈ
– ធ្វើការសិក្សាប៉ានប្រមាណតម្រូវការសហគមន៍តាមរយៈលំហាត់ផែនទីសហគមន៍
– រៀបចំបង្កើត ឬពង្រឹងក្លឹបយុវជនក្នុងសហគមន៍
– ដំណើរការ/ពង្រឹង ថ្នាក់បំប៉ន បណ្ណាល័យចល័ត និងដឹកនាំយុទ្ធនាការសហគមន៍
– គាំទ្រ និងជំរុញឲ្យមានការចូលរូមរបស់យុវជន និងកុមារដើម្បីសកម្មភាពអភិវឌ្ឍន៍សង្គម
– ធ្វើរបាយការណ៍ និងផែនការប្រចាំខែមកអង្គការយុវតារា និងដៃគូសហគមន៍
– បង្កើតទំនាក់ទំនងយ៉ាងមានប្រសិទ្ធិភាពជាមួយតំណាងសហគមន៍ និងអង្គការយុវតារាកម្ពុជា
– បំផុសឲ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ
លក្ខណៈសម្បត្តិៈ
– គោរពដល់វប្បធម៌ ទំនៀមទំលាប់ និងតំលៃផ្សេងៗរបស់សហគមន៍
– បញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់មុខជំនាញ
– អាយុចន្លោះពី ២០-៣០ឆ្នាំ
– ឲ្យតំលៃលើការងារស្ម័គ្រចិត្ត
– មានឆន្ទ:រស់នៅក្នុងសហគមន៍ជនបទ និងបំពេញសេវាកម្មស្ម័គ្រចិត្តរយៈពេល ១២ខែ
– មានឆន្ទ:ក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
– មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតច្នៃប្រឌិត
អត្ថប្រយោជន៍ទទួលបានៈ
– ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៣០ ដុល្លារ
– វគ្គបណ្តុះបណ្តាល (វគ្គបណ្តុះបណ្តាលមុនសេវាកម្ម វគ្គបណ្តុះបណ្តាលបន្ថែម និងវគ្គបណ្តុះបណ្តាលចុងបញ្ចប់សេវាកម្ម)
– ថ្លៃឧបត្ថម្ភក្នុងការធ្វើដំណីរ
– ការធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់កំឡុងពេលបំពេញការងារ
– ឱកាសក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តគម្រោង
– អាហារូបករណ៍ ១០០% សិក្សាភាសាអង់គ្លេសរយៈពេលមួយឆ្នាំក្រោយសេវាកម្មនៅ ACE
– សញ្ញាបត្របញ្ចាក់ពីបទពិសោធន៍ការងារ រួមជាមួយអត្ថប្រយោជន៍ផ្សេងៗទៀតក្រោយបញ្ចប់សេវាកម្ម ។
បេក្ខជនដែលចាប់អារម្មណ៍សូមបំពេញទំរង់ពាក្យស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្ត និងផ្ញើមកកាន់អាសយដ្ឋានដូចខាងក្រោម។ ទំរង់ពាក្យស្នើសុំជាអ្នកស្ម័គ្រចិត្តអាចស្វែងរកបាននៅការិយាល័យអង្គការយុវតារា ឬ ចុចទីនេះ។
កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ២០១៨ ។
អាសយដ្ឋានទំនាក់ទំនងៈ អង្គការយុវតារាកម្ពុជា ផ្ទះលេខ ០១, ផ្លូវ ៥៦០, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ។
លេខទូរស័ព្ទៈ ០២៣ ៩០០ ១៦២ / ១៦៣ ឬ ០៨១ ៤២៤ ៧៩៩ អ៊ីម៉ែលៈ admin@youthstarcambodia.org
គេហទំព័រ: www.youthstarcambodia.org ហ្វេសប៊ុកៈ www.facebook.com/youthstarcambodia

  • This job has expired!
Share this job

អង្គការយុវតារាកម្ពុជា គឺជាអង្គការជាតិមិនរកប្រាក់ចំណេញ បានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃនៅ ខែ កក្កដាឆ្នាំ២០០៥ ដែលធ្វើការដើម្បីផ្តល់អំណាចដល់យុវជន។
ទស្សនៈវិស័យ របស់អង្គការយុវតារាកម្ពុជា គឺថាយុវជនកម្ពុជាគ្រប់រូបនឹង៖
· ទទួលបានការអប់រំ និងមានសមត្ថភាព​ដើម្បីចូលរួមពេញលេញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
· មានគុណតម្លៃ ជំនាញ និងបំណងប្រាថ្នា ដើម្បីក្លាយជាអ្នកដឹកនាំដែលធ្វើកិច្ចការដើម្បីប្រយោជន៍រួម ។
· ចូលរួមលុបបំបាត់ អនក្ខរភាព និង ភាពក្រីក្រនៅ​ ក្នុងសហគមន៍ដែលងាយរងគ្រោះ។​
បេសកកម្មរបស់អង្គការយុវតារាគឺដើម្បីផ្តល់អំណាចដល់យុវជនកម្ពុជា ដែលជាអ្នកស្ម័គ្រចិត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវ គុណភាព នៃជីវិតនៅក្នុងសហគមន៍ដែលងាយរងគ្រោះតាមរយៈការអប់រំ និងការចូលរួមរបស់ពលរដ្ឋ ។

Brief Information :
  • Address Phnom Penh
  • Phone Number 023900162
Connect with us | Visit Website below:

Find Jobs, Send CV Now !

Search More Jobs !