093 682 682 | 078 868 848 | info@pp-hr.com | Join Discussion | ខ្មែរ | English  | 日本語 | 中文  | ไทย한국어Tiếng Việt

About Job

  • Company Name Intean Poalroath Rongroeurng Ltd.
  • Job Level Staff
  • Salary Range $201 - $500
  • Candidate's Sex Male
  • Industry Type Financial Service/Banking
  • Contact Person Siek Laihorng
  • Phone Number 010520000/010620000
  • Workplace's address Battambang,Banteay Meanchey, Pursat, Takeo
  • Company's Website www.iprmfi.com

Job Details

ដំណឹងជ្រើសរើសបុគ្គលិក

គ្រឹះស្ថាន ឥណទានពលរដ្ឋរុងរឿង អិលធីឌី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបាន ធ្វើប្រតិបត្តិការមីក្រូហិរញ្ញវត្ថុរយៈពេលប្រមាណ ១២ ឆ្នាំកន្លងមកហើយ។ ដើម្បីពង្រឹង និងពង្រីកសកម្មភាពប្រតិបត្តិ ការឥណទាន គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកបន្ថែមសំរាប់បំពេញមុខតំណែង​ដូច​ខាងក្រោម៖

ល.រ កន្លែងធ្វើការ/សាខា តំណែង ចំនួន
សាខាភ្នំព្រឹក (ខេត្តបាត់ដំបង) មន្រ្តីឥណទាន (Credit Officer) ០៣ នាក់
សាខាសំពៅលូន (ខេត្តបាត់ដំបង) មន្ត្រីឥណទាន (Credit Officer) ០២ នាក់
សាខាបន្ទាយមានជ័យ មន្ត្រីឥណទាន (Credit Officer) ០២ នាក់
សាខាពោធិសាត់ មន្ត្រីឥណទាន (Credit Officer) ០២ នាក់
សាខាតាកែវ មន្ត្រីឥណទាន (Credit Officer) ០២ នាក់

 ភារកិច្ច និងការទទួលខុសត្រូវ៖

  • អនុវត្តន៍ការងារប្រចាំថ្ងៃ​អនុលោម​តាមគោលការណ៍ និតិវិធី និង​ ក្រមសីលធម៌របស់គ្រឹះស្ថាន។
  • ធ្វើការតាមដានអតិថិជន ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លូន​អោយបាន​ទៀងទាត់។
  • ពង្រឹងគុណភាពឥណទាន និងផ្តល់សេវាកម្មល្អដល់អតិថិជន ធានាថែរក្សាអតិថិជនដែលមានស្រាប់អោយបន្ត​ខ្ចី​ និងទាក់ទាញអតិថិជនថ្មី ដើម្បីសម្រេចបានតាមផែនការដែលបានកំណត់ដោយគ្រឹះស្ថាន។
  • ដោះស្រាយបំណុលយឺតយ៉ាវភ្លាមៗ និង ជួយធ្វើផែនការហិរញវត្ថុ​ជូន​​អតិថិជន​ដែលប្រឈមបញ្ហាលំហូ​សាច់ប្រាក់​រហូត​​ដល់​អតិថិជន​អាច​សងឥណទានបានចប់សព្វគ្រប់។
  • បង្កើត និងរក្សាទំនាក់ទំនងល្អជាមួយអតិថិជន អាជ្ញាធរ មនុស្សសំខាន់ៗនៅក្នុងតំបន់ និង​ដៃគូពាក់ព័ន្ធ​ និងធ្វើការ​ការសិក្សាស្រាវជ្រាវទីផ្សារកំណត់តំបន់ប្រតិបត្តិការដែលមានសក្តានុពលក្រោមការណែនាំពីអ្នកគ្រប់គ្រង។
  • បំពេញភារកិច្ចផ្សេងៗតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។

លក្ខខណ្ឌនៃការជ្រើសរើស៖

  • មានបទពិសោធន៍ការងារគ្រប់គ្រងឥណទាន (ជាការប្រសើរ)
  • មានសញ្ញាបត្រទុតិយភូមិឡើងទៅ​ ឬកំពង់រៀនមហាវិទ្យាល័យជាការប្រសើរ
  • មានជំនាញក្នុងការសម្របសម្រួល ចេះកំណត់អាទិភាពការងារ​ និងឆ្លាតវៃក្នុងការដោះស្រាយបញ្ហា
  • មានការប្តេជ្ញាខ្ពស់ក្នុងការបំពេញការងារ អាចធ្វើការងារក្រោមសំពាធបាន
  • មានចំណេះដឹងកុំព្យូរទ័រ Office, E-mail​ & Internet (ជាការប្រសើរ)

អត្ថប្រយោជន៍ដែលទទួលបាន៖

គ្រឹះស្ថានផ្តល់ជូនបុគ្គលិកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ប្រាក់បៀវត្សគោលប្រចាំខែ
  • ​ប្រាក់រង្វាន់ប្រចាំខែដោយផ្អែកលើលទ្ធផលការងារដែលសម្រេចបាន
  • ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំផ្អែកលើប្រាក់ចំណេញរបស់គ្រឹះស្ថាន
  • ប្រាក់លើកទឹកចិត្តពេលចូលឆ្នាំខ្មែរ និងពេលភ្ជុំបិណ្ឌ
  • ប្រាក់ឧបត្ថម្ភមាតុភាព (សម្រាប់បុគ្គលិកជាស្ត្រី)
  • ការធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់ការងារពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)
  • ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ១៨ ថ្ងៃ ឈប់សម្រាកមានជំងឺ ១០ ថ្ងៃ
  • ឧបត្ថម្ភឯកសណ្ឋានការងារជារៀងរាល់ឆ្នាំ
  • និង​អត្ថប្រយោជន៍​ដទៃផ្សេងទៀតតាមគោលការណ៍ធនធាន​មនុស្ស​​របស់គ្រឹះស្ថាន។

របៀបនៃការដាក់ពាក្យ៖

បេក្ខជនមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិតអម (Cover Letter) មកកាន់គ្រ​ប់ស្នាក់ការ​សាខា​គ្រឹះស្ថាន ​ឥណទានពលរដ្ឋរុងរឿង​ អិលធីឌី ដែលមានទីតាំងស្ថិតនៅជិតបំផុត រឺផ្ញើមកកាន់នាយកដ្ឋានធនធានមនុស្សការិយា​ល័យ​​កណ្តាល​ដែល​មាន​អាសយដ្ឋាន​ផ្ទះលេ ៧៧៩ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ឬ​តាម​រយៈអ៊ីម៉ែល job@iprmfi.com។ សូមចូលទៅកាន់គេហទំព័រ www.iprmfi.com ឬទាក់ទងលេខទូរស័ព្ទ 010 520 000 និង 010 620 000​​ សម្រាប់ព័ត៌មានបន្ថែម។

បញ្ជាក់៖

  • កាលបរិច្ឆេទឈប់ទទួលពាក្យត្រឹមថ្ងៃទី ខែកញ្ញា ឆ្នាំ២០១ វេលាម៉ោង ៥:០០ល្ងាច​។
  • មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានទំនាក់ទំនងតាមលេខទូរស័ព្ទ។
  • រាល់ឯកសារដាក់ពាក្យមកគ្រឹះស្ថាន នឹងមិនត្រូវបានប្រគល់អោវិញឡើយ។
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរុងរឿង​ អិលធីឌី ប្រកាន់ខ្ជាប់នូវតម្លាភាព អព្យាក្រិតនិងមិនលម្អៀង​ ហើយ​មិនប្រកាន់ពូជសាសន៍ ព័ណ៌សម្បុរ សាសនា នយោបាយ ភេទ ពិការភាព និង​ស្ថានភាពគ្រួសារឡើយ។

 

  • This job has expired!
Share this job

គ្រឹះស្ថាន ឥណទានពលរដ្ឋរុងរឿង អិលធីឌី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដែលបានធ្វើប្រតិបត្តិការមីក្រូហិរញ្ញវត្ថុរយៈពេលប្រមាណជាង១៣ឆ្នាំមកហើយ។

Brief Information :
  • Address Phnom Penh
  • Phone Number 010 62 0000/010 52 0000/070 999 789
Connect with us | Visit Website below:

Find Jobs, Send CV Now !

Search More Jobs !

Phnom Penh HR

Post Job Announcement Free:
Step 1 Go to : www.pp-hr.com
Step 2 Click Menu: Register
Step 3 Click Menu : Post Job Free
Phnom Penh HR Services:
1. Recruitment Service
2. Cambodia Tax Consulting
3. Accounting Service & System
4. Outsourcing Service
5. Internal Auditing Service
6. HR Consulting
7. Practical Job Training