093 682 682 | 078 868 848 | info@pp-hr.com | Join Discussion | ខ្មែរ | English  | 日本語 | 中文  | ไทย한국어Tiếng Việt

មន្ត្រីស្តាបំណុល(Debt Recovery Officer)​(01នាក់) និង​ មន្ត្រីឥណទាន(Credit Officer)(11នាក់) 70 views

About Job

  • Company Name Intean Poalroath Rongroeurng Ltd.
  • Job Level Staff
  • Salary Range $201 - $500
  • Candidate's Sex Male
  • Industry Type Financial Service/Banking
  • Contact Person Siek Laihorng
  • Phone Number 010520000/010620000
  • Workplace's address # 779A, Kampuch krom Blvd (128), Sangkat Toek Laak 1, Khan Toul Kork, Phnom Penh, Cambodia.
  • Company's Website www.iprmfi.com

Job Details

សំរាប់មន្ត្រីស្តាបំណុល

ភារកិច្ច និងការទទួលខុសត្រូវរបស់មន្រ្តីប្រមូលបំណុល៖

  • អនុវត្តកិច្ចការស្តាបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជីអោយមានប្រសិទ្ធភាព ដោយយោងទៅតាមគោល ការណ៍ និងនីតិវិធីរបស់ក្រុមហ៊ុន។
  • ត្រួតពិនិត្យ និងតាមដានអំពីស្ថានភាពរបស់អតិថិជនមានបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជីដោយ មានការណែនាំពីប្រធានសាខា និងប្រធានផ្នែកស្តារបំណុល។
  • ជួយគាំទ្រដល់សាខានូវចម្ងល់ក្នុងការដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី។
  • ទទួលខុសត្រូវក្នុងការដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជីដោយអនុលោមតាមផែនការរបស់ ផ្នែកស្តាបំណុល។
  • ប្រមូលប្រាក់សងពីអតិថិជន ដែលទទួលបានពីបំណុលលុបចេញពីបញ្ជី និងបំណុលយឺតយ៉ាវ ព្រមទាំងទូទាត់ជូន បេឡាករអោយបានត្រឹមត្រូវ។
  • រៀបចំរបាយការណ៍​ ស្តីអំពីស្ថានភាពអតិថិជនយឺតយ៉ាវ និងធ្វើចំណាត់ថ្នាក់អតិថិជន ព្រមជាមួយនូវយុទ្ធសាស្រ្ត​ដោះស្រាយតាមប្រភេទអតិថិជន ហើយរាយការណ៍ទៅប្រធានសាខា និងប្រធានផ្នែកស្តារបំណុល។
  • កិច្ចការផ្សេងៗទៀតតាមការតម្រូវរបស់ប្រធានសាខា។

លក្ខខណ្ឌនៃការជ្រើសរើស៖

  • មានបទពិសោធន៍យ៉ាងតិច ០១ឆ្នាំ ក្នុងការងារគ្រប់គ្រងឥណទាន
  • មានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Bachelor degree of Business Administration)
  • មានជំនាញក្នុងការសម្របសម្រួល ចេះកំណត់អាទិភាពការងារ​ និងឆ្លាតវៃក្នុងការដោះស្រាយបញ្ហា
  • មានការប្តេជ្ញាខ្ពស់ក្នុងការបំពេញការងារ និងអាចធ្វើការងារក្រោមសំពាធ
  • មានចំណេះដឹងកុំព្យូរទ័រ Office, E-mail​ & Internet.

សំរាប់មន្ត្រីឥណទាន

ភារកិច្ច និងការទទួលខុសត្រូវ៖

  • អនុវត្តន៍ការងារប្រចាំថ្ងៃ​អនុលោម​តាមគោលការណ៍ និតិវិធី និង​ ក្រមសីលធម៌របស់គ្រឹះស្ថាន។
  • ធ្វើការតាមដានអតិថិជន ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លូន​អោយបាន​ទៀងទាត់។
  • ពង្រឹងគុណភាពឥណទាន និងផ្តល់សេវាកម្មល្អដល់អតិថិជន ធានាថែរក្សាអតិថិជនដែលមានស្រាប់អោយបន្ត​ខ្ចី​ និងទាក់ទាញអតិថិជនថ្មី ដើម្បីសម្រេចបានតាមផែនការដែលបានកំណត់ដោយគ្រឹះស្ថាន។
  • ដោះស្រាយបំណុលយឺតយ៉ាវភ្លាមៗ និង ជួយធ្វើផែនការហិរញវត្ថុ​ជូន​​អតិថិជន​ដែលប្រឈមបញ្ហាលំហូ​សាច់ប្រាក់​រហូត​​ដល់​អតិថិជន​អាច​សងឥណទានបានចប់សព្វគ្រប់។
  • បង្កើត និងរក្សាទំនាក់ទំនងល្អជាមួយអតិថិជន អាជ្ញាធរ មនុស្សសំខាន់ៗនៅក្នុងតំបន់ និង​ដៃគូពាក់ព័ន្ធ​ និងធ្វើការ​ការសិក្សាស្រាវជ្រាវទីផ្សារកំណត់តំបន់ប្រតិបត្តិការដែលមានសក្តានុពលក្រោមការណែនាំពីអ្នកគ្រប់គ្រង។
  • បំពេញភារកិច្ចផ្សេងៗតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។

លក្ខខណ្ឌនៃការជ្រើសរើស៖

  • មានបទពិសោធន៍ការងារគ្រប់គ្រងឥណទាន (ជាការប្រសើរ)
  • មានសញ្ញាបត្រទុតិយភូមិឡើងទៅ​ ឬកំពង់រៀនមហាវិទ្យាល័យជាការប្រសើរ
  • មានជំនាញក្នុងការសម្របសម្រួល ចេះកំណត់អាទិភាពការងារ​ និងឆ្លាតវៃក្នុងការដោះស្រាយបញ្ហា
  • មានការប្តេជ្ញាខ្ពស់ក្នុងការបំពេញការងារ អាចធ្វើការងារក្រោមសំពាធបាន
  • មានចំណេះដឹងកុំព្យូរទ័រ Office, E-mail​ & Internet (ជាការប្រសើរ)

អត្ថប្រយោជន៍ដែលទទួលបាន៖

គ្រឹះស្ថានផ្តល់ជូនបុគ្គលិកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ប្រាក់បៀវត្សគោលប្រចាំខែ
  • ​ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំត្រីមាសផ្អែកលើលទ្ធផលការងារដែលសម្រេចបាន
  • ប្រាក់លើកទឹកចិត្តពេលចូលឆ្នាំខ្មែរ និងពេលភ្ជុំបិណ្ឌ
  • ប្រាក់ឧបត្ថម្ភមាតុភាព និងច្បាប់ឈប់សម្រាកមាតុភាព (សម្រាប់បុគ្គលិកជាស្ត្រី)
  • ការធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់ការងារពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)
  • ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ១៨ ថ្ងៃ ឈប់សម្រាកមានជំងឺ ១០ ថ្ងៃ
  • ឧបត្ថម្ភឯកសណ្ឋានការងារជារៀងរាល់ឆ្នាំ
  • និង​អត្ថប្រយោជន៍​ដទៃផ្សេងទៀតតាមគោលការណ៍ធនធាន​មនុស្ស​​របស់គ្រឹះស្ថាន។

 

របៀបនៃការដាក់ពាក្យ

បេក្ខជនមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប(CV) លិខិតអម(Cover Letter) មកកាន់គ្រ​ប់ស្នាក់ការ​សាខា​គ្រឹះស្ថាន ​ឥណទានពលរដ្ឋរុងរឿង​ អិលធីឌី ដែលមានទីតាំងស្ថិតនៅជិតបំផុត រឺផ្ញើមកកាន់នាយកដ្ឋានធនធានមនុស្សការិយាល័យ​កណ្តាលដែលមានអាសយដ្ឋានផ្ទះលេខ៧៧៩ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ឬ​តាម​រយៈអ៊ីម៉ែល job@iprmfi.com។ សូមចូលទៅកាន់គេហទំព័រ www.iprmfi.com ដើម្បីមើលព័ត៌មានលម្អិតអំពីគ្រឹះស្ថាន​ឬទាក់ទងលេខទូរស័ព្ទ 010 520 000 និង 010 620 000​​ សម្រាប់ព័ត៌មានបន្ថែម។

បញ្ជាក់៖

  • កាលបរិច្ឆេទឈប់ទទួលពាក្យត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១ ចំពោះមន្ត្រីស្តាបំណុល និង ថ្ងៃទី៣០ ខែវិច្ឆិកា​ឆ្នាំ២០១៨ ចំពោះមន្ត្រីឲណទានវេលាម៉ោង ៥:០០ល្ងាច​។
  • មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានទំនាក់ទំនងតាមលេខទូរស័ព្ទ។
  • រាល់ឯកសារដាក់ពាក្យមកគ្រឹះស្ថាន នឹងមិនត្រូវបានប្រគល់អោយវិញឡើយ។
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរុងរឿង​ អិលធីឌី ប្រកាន់ខ្ជាប់នូវតម្លាភាព អព្យាក្រិតនិងមិនលម្អៀង​ហើយ​មិនប្រកាន់ពូជសាសន៍ ព័ណ៌សម្បុរ សាសនា នយោបាយ ភេទ ពិការភាព និង​ស្ថានភាពគ្រួសារឡើយ។

 

Apply for this job Apply via LinkedIn
Share this job

គ្រឹះស្ថាន ឥណទានពលរដ្ឋរុងរឿង អិលធីឌី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដែលបានធ្វើប្រតិបត្តិការមីក្រូហិរញ្ញវត្ថុរយៈពេលប្រមាណជាង១៣ឆ្នាំមកហើយ។

Brief Information :
  • Address Phnom Penh
  • Phone Number 010 62 0000/010 52 0000/070 999 789
Connect with us | Visit Website below:
More jobs from Intean Poalroath Rongroeurng Ltd. :

Find Jobs, Send CV Now !

Search More Jobs !

Phnom Penh HR

Post Job Announcement Free:
Step 1 Go to : www.pp-hr.com
Step 2 Click Menu: Register
Step 3 Click Menu : Post Job Free
Phnom Penh HR Services:
1. Recruitment Service
2. Cambodia Tax Consulting
3. Accounting Service & System
4. Outsourcing Service
5. Internal Auditing Service
6. HR Consulting
7. Practical Job Training