093 682 682 | 078 868 848 | info@pp-hr.com | Join Discussion | ខ្មែរ | English  | 日本語 | 中文  | ไทย한국어Tiếng Việt

Sales Officer (13 posts) 54 views

About Job

  • Company Name Hattha Kaksekar Limited
  • Job Level Staff
  • Salary Range Negotiable
  • Candidate's Sex Male, Female
  • Industry Type Financial Service/Banking
  • Contact Person Torn Ratha
  • Phone Number 086 645 097
  • Workplace's address Province
  • Company's Website https://www.hkl.com.kh

Job Details

ទីតាំងបម្រើការងារ:   – ​សាខារាជធានីភ្នំពេញ (០៤នាក់)   ​       – សាខាខេត្តកំពត(០១នាក់)  ​          – សាខាខេត្តបាត់ដំបង  (០១នាក់)
– ​សាខាខេត្តព្រះសីហនុ (០១នាក់)          – សាខាខេត្តសៀមរាប (០២នាក់)      – សាខាខេត្តត្បូងឃ្មុំ (០១នាក់)
– សាខាក្រុងសៀមរាប(០២នាក់)            ​​ – សាខាក្រុងសៀមរាប- ឃុំស្វាយយដង្គំ(០១នាក់)
រាយការណ៏ជូន​: នាយកសាខា
ឈប់ទទួលពាក្យ: ថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០១៩
  ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ:
–    ដោះស្រាយបាននូវរាល់បញ្ហាដែលនឹងអាចកើតមានឡើង ចំពោះប្រតិបត្តិការ។
–    រៀបចំ និងគ្រប់គ្រងរាល់ឯកសារព័ត៌មានទំនាក់ទំនង ជាមួយអតិថិជន។
–    រាយការណ៍ពីបាតុភាព និងផលប៉ះពាល់ដល់ ផលិតផល និងសេវាកម្ម ទាំងឡាយ មកគណៈគ្រប់គ្រង ឱ្យបានទាន់ពេលច្បាស់លាស់ គ្រប់គ្រាន់ និងត្រឹមត្រូវ។
–    រៀបចំបាយការណ៍តាមការចាត់ចែងរបស់គណៈគ្រប់គ្រង។
  លក្ខណៈសម្បត្តិរបស់បេក្ខជន: 
–    បព្ចាប់ថ្នាក់ បរិញ្ញាបត្រ ឬកំពុងសិក្សាថ្នាក់ បរិញ្ញាបត្រឆ្នាំទី៤ ជំនាញគ្រប់គ្រង ជំនាញទីផ្សារ ជំនាញគ្រប់គ្រងពាណិជ្ចកម្ម ជំនាញធនាគារ និង ហិរញ្ញវត្ថុ, ឫសញ្ញាបត្រដែលមានតំលៃស្មើ។
–    មានឆន្ទៈចុះបំពេញការងារនៅតាមមូលដ្ឋាន និងនៅក្នុងដែនគ្រប់គ្រងរបស់សាខា។
–    មានអត្ដចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសា និងមានអ៊ំណត់ក្នុង ការធ្វើការងារ។
–    មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office។
–    ត្រូវមានម៉ូតូផ្ទាល់ខ្លួន។
  អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ 
–    ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ការតំឡើងប្រាក់ខែប្រចាំឆ្នាំ​ ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
–    បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។
  របៀបដាក់ពាក្យៈ
–    ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh ។
–    បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh ។
បញ្ជាក់ៈ
–    រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ ។
–    ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៩៣ ៤០៥ ០០០ ។
  • This job has expired!
Share this job
ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំពីសារណៈជនធំមួយ ដែលបានទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង ២០ឆ្នាំ មកហើយ។ ហត្ថាកសិករ បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស និងជាភ្នាក់លក់សេវាធានារ៉ាប់រងផងដែរ។ តាមរយៈសាខាចំនួន ១៧៨ និងម៉ាស៊ីនអេធីអឹមចំនួន ១២៩ គ្រឿងនៅទូទាំងប្រទេស។ គិតត្រឹមខែធ្នូ ឆ្នាំ ២០១៨ សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករ មានចំនួនជាង ៤៨០ លានដុល្លារអាមេរិក ជាមួយនឹងចំនួនអតិថិជន ប្រាក់បញ្ញើសន្សំជាង ២៣៥,០០០ នាក់ ផលប័ត្រឥណទានសរុបមាន ចំនួនប្រមាណ ៧៥៧ លានដុល្លារអាមេរិក ដោយមានអតិថិជនខ្ចីប្រាក់ចំនួន ១៤៤,០០០ នាក់ ។
បច្ចុប្បន្ន ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំង ជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។
Brief Information :
  • Address Phnom Penh
  • Phone Number 093 405 000/ 086 354 354
Connect with us | Visit Website below:

Find Jobs, Send CV Now !

Search More Jobs !