Find Job or Recruit Staff: 093 682 682 | 078 868 848 | info@pp-hr.com | Recruitment Service

សេវាប្រឹក្សាយោបល់

សេវាប្រឹក្សានិងផ្តល់យោបល់ពីក្រុមហ៊ុន Phnom Penh HR

ក្រុមហ៊ុន Phnom Penh HR យល់ពីបរិយាកាសអាជីវកម្មផ្សេងៗគ្នា ដូច្នេះក្រុមហ៊ុនរបស់យើងខ្ញុំនឹង ផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ដល់អតិថិជន ដូចជា ការប្រឹក្សាយោបល់លើប្រពន្ធ័គណនេយ្យ ពន្ធដាប្រចាំខែនិងពន្ធប្រចាំឆ្នាំ សវនកម្ម យុទ្ធសាស្រ្តជំនួញ ប្រឹក្សាយោបល់ការគ្រប់គ្រង និន្នាការធនធានមនុស្ស និងការប្រឹក្សាយោបល់អំពីការអនុវត្តច្បាប់ស្តីពីច្បាប់ការងារនិងធនធានមនុស្ស។

ការរៀបចំប្រព័ន្ធគណនេយ្យ

ក្រុមហ៊ុន Phnom Penh HR មានបុគ្គលិកជំនាញផ្សេងៗដែលអាចជួយក្រុមហ៊ុនរបស់លោកអ្នក សម្រាប់ប្រព័ន្ធគណនេយ្យហើយជាពិសេសយើងមានអ្នកគ្រប់គ្រងដែលបានបញ្ចប់សញ្ញាប័ត្រដែលទទួលស្គាល់ដោយអន្តរជាតិACCA | CPA ដើម្បីដោះស្រាយករណីនេះ។

ប្រព័ន្ធគណនេយ្យមានសារៈសំខាន់ណាស់សម្រាប់ដំណើរការអាជីវកម្មយូរអង្វែង។ ប្រសិនបើប្រព័ន្ធគណនេយ្យរញ៉េរញ៉ៃយើងមិនដឹងច្បាស់ថាពីប្រាក់ចំនេញ ការខាតបង់ ប្រាក់ចំណូល ឬចំណាយត្រឹមត្រូវទេ ដូច្នេះក្រុមហ៊ុនអាចប្រឈមមុខនឹងហានិភ័យនៃការក្លែងបន្លំឬកំហុសឆ្គងណាមួយ។

ប្រព័ន្ធគណនេយ្យត្រូវបានរៀបចំតែម្តងប៉ុន្តែយើងអាចប្រើវាជារៀងរហូតហើយយើងអាចកែតម្រូវនៅពេលអនាគតប្រសិនបើក្រុមហ៊ុនរបស់លោកអ្នកមានការផ្លាស់ប្តូរលក្ខណៈឬទំហំអាជីវកម្ម។ លោកអ្នកអាចជឿទុកចិត្តលើក្រុមហ៊ុន Phnom Penh HR សម្រាប់ការរៀបចំប្រព័ន្ធគណនេយ្យ ពីព្រោះ អ្នកគ្រប់គ្រងរបស់យើងខ្ញុំធ្លាប់ធ្វើការនិងរៀបចំប្រព័ន្ធគណនេយ្យ សម្រាប់អាជីវកម្មឬអង្គភាពផ្សេងៗ ជាច្រើនមកហើយ។

ការរៀបចំប្រព័ន្ធគណនេយ្យរួមបញ្ចូលចំណុចសំខាន់ៗដូចខាងក្រោម៖

• របាយការណ៏ប្រាក់ចំណេញ(Income statement)
• តារាងតុល្យការ(Balance sheet)
• របាយការណ៍លំហូរសាច់ប្រាក់(Statement of cash flow)
• របាយការណ៍លំហូរសាច់ប្រាក់ប្រចំាថ្ងៃ(Daily cash report)
• របាយការណ៍គណនីដែលត្រូវទទួល(Account receivable report)
• របាយការណ៍គណនីដែលត្រូវបង់(Account payable report)
• របាយការណ៍ចំណូលពីអតិថិជននីមួយៗ(Sale by customers)
• របាយការណ៍ចំណាយសំរាប់អ្នកផ្គត់ផ្គង់នីមួយៗ(Expense by vendors)
• របាយការណ៏ប្រាក់ចំណេញដោយអតិថិជននីមួយៗប្រសិនបើចាំបាច់(Profit or loss by customers if necessary)
• របាយការណ៍ស្តុក(Stock or inventory report)
• ការចាត់ថ្នាក់ឬផ្នែកនៃក្រុមហ៊ុនសំរាប់របាយការណ៏(Class or division classification)
• ការរៀបចំប័ណ្ណទូទាត់ចំណាយតាមរយៈប្រព័ន្ធគណនេយ្យ(Payment voucher via accounting system)
• ការចេញវិក្កយបត្រតាមតាមរយៈប្រព័ន្ធគណនេយ្យ(Invoice via accounting system)
• និងការរៀបចំផ្សេងទៀតតាមអ្វីដែលលោកអ្នកចង់បាន ។

ការប្រឹក្សាផ្នែកពន្ធដាកម្ពុជា

ក្រុមហ៊ុន Phnom Penh HR មានបុគ្គលិកគ្រប់គ្រងដែលបានបញ្ចប់សញ្ញាបត្រ ACCA | CPA, សញ្ញាប័ត្រភ្នាក់ងារពន្ធដារ និង សញ្ញាប័ត្រពន្ធដារកម្ពុជា។ ពួកគាត់មានបទពិសោធន៍ជាច្រើនឆ្នាំ អំពីពន្ធដាកម្ពុជា។

ក្រុមហ៊ុន Phnom Penh HR នឹងផ្តល់ការប្រឹក្សាពន្ធពីរប្រភេទសំខាន់ៗដូចខាងក្រោម៖

1.ពន្ធប្រចាំខែ(Monthly Cambodia Tax)

• ប្រាក់រំដោះពន្ធលើប្រាក់ចំណូល(Prepayment of Profit Tax)
• ពន្ធកាត់ទុក(Withholding Tax)
• ពន្ធលើប្រាក់បៀវត្ស(Tax on Salary)
• អាករលើតម្លៃបន្ថែម(Value Added Tax)
• អាករពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on Certain Merchandises and Services)
• ពន្ធលើឈ្នួលផ្ទះ និង ដី(Tax on Property Rental)
• អាករលើការស្នាក់នៅ(Accommodation Tax)
• អាករសម្រាប់បំភ្លឺសាធារណៈ(Public Lighting Tax)

2. ពន្ធប្រចាំឆ្នាំ(Yearly Cambodia Tax)

• ពន្ធលើប្រាក់ចំណូល(Tax on Profit)
• ពន្ធអប្បបរមា(Minimum Tax)
• ពន្ធប៉ាតង់(Patent Tax)
• ពន្ធលើដីធ្លីមិនបានប្រើប្រាស់(Unused Land Tax)
• ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ(Tax on Means of Transportation)
• ពន្ធលើអចលនទ្រព្យ(Property Tax)

ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស

ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សគឺជាប្រព័ន្ធនិងដំណើរការនៅចំណុចប្រសព្វរវាងការគ្រប់គ្រងធនធានមនុស្ស និងបច្ចេកវិទ្យាព័ត៌មាន។
ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សអាចផ្តល់អត្ថប្រយោជន៍ដល់លោកអ្នកសម្រាប់ការគ្រប់គ្រងដូចជា បញ្ជីប្រាក់បៀវត្សរ៍ ពេលវេលា វត្តមាន ការវាយតម្លៃ កំណត់ត្រាការអនុវត្តការងារ និង ការគ្រប់គ្រងបុគ្គលិក លំអិតដែលងាយស្រួលសម្រាប់លោកអ្នក។

គោលការណ៍និងសៀវភៅណែនាំអំពីធនធានមនុស្ស

ក្រុមហ៊ុន Phnom Penh HR អាចជួយរៀបចំគោលការណ៍និងសៀវភៅណែនាំអំពីធនធានមនុស្ស
ដែលអនុលោមតាមច្បាប់និងសីលធម៌វិជ្ជាជីវៈ។ ការគ្រប់គ្រង់ធនធានមនុស្ស នីតិវិធីជ្រើសរើសបុគ្គលិក ការអភិវឌ្ឍន៍ធនធានមនុស្ស និងនីតិវិធីសំណងគឺជាកត្តាដ៏មានសារៈសំខាន់សម្រាប់អង្គភាពទទួល បានជោគជ័យ។

Find Jobs Here !

Phnom Penh HR Service

1. Recruitment Service
2. Cambodia Tax Consulting
3. Accounting Service & System
4. Outsourcing Service
5. Internal Auditing Service
6. HR Consulting
7. Practical Job Training
Services by ACCA | CPA,Tax Agent
Diploma in Cambodia Tax,and MBA
**Contact Us Via 093 682 682
078 868 848| info@pp-hr.com
Loading...
SHARE